ជំងឺរបេង គឺជាជំងឺឆ្លងដ៏មានសក្តានុពលមួយ ដែលអាចប៉ះពាល់ដល់សួតជាពិសេស។ បាក់តេរីដែលបណ្តាលឲ្យមានជំងឺរបេងនេះបានចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត តាមរយៈទឹកមាត់ដ៏តូចៗដែលមាននៅក្នុងខ្យល់តាមរយៈការក្អក និងកណ្តាស់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាកម្រកើតមាននៅក្នុងប្រទេសអភិវឌ្ឍន៍ណាស់។ ជំងឺរបេង បានចាប់ផ្តើមកើនឡើងនៅក្នុងឆ្នាំ ១៩៨៥ ដោយសារការចាប់ផ្តើមកើតមានឡើងនៃមេរោគហ៊ីវ ដែលជាវីរុសដែលបណ្តាលឲ្យមានជំងឺអេដស៍។
មេរោគហ៊ីវបានធ្វើឲ្យខ្សោយដល់ប្រព័ន្ធការពាររាងកាយរបស់មនុស្ស ដូច្នេះមនុស្សមិនអាចប្រយុទ្ធប្រឆាំងនឹងមេរោគរបេងនេះបានខ្លាំងក្លាដូចមុនពេលឆ្លងមេរោគនេះឡើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅសហរដ្ឋអាមេរិក ដោយសារតែមានកម្មវិធីគ្រប់គ្រងដ៏រឹងមាំ ជំងឺរបេងបានចាប់ផ្តើមថយចុះម្តងទៀតក្នុងឆ្នាំ ១៩៩៣ ប៉ុន្តែវានៅតែជាការព្រួយបារម្ភ។ ប្រសិនបើអ្នកបានធ្វើតេស្តឃើញមានជំងឺរបេង វេជ្ជបណ្ឌិតនឹងណែនាំអ្នកឲ្យប្រើថ្នាំដើម្បីបន្ថយហានិភ័យនៃការវិវត្តទៅជាសកម្មនៃជំងឺរបេងនេះ។
មានតែអ្នកជំងឺរបេងដែលមេរោគវាកំពុងតែសកម្មតែប៉ុណ្ណោះ ដែលអាចចម្លងទៅអ្នកដទៃបាន។ ដូច្នេះ ប្រសិនបើអ្នកអាចបងា្ករជំងឺរបេងពីការក្លាយជាសកម្ មអ្នកនឹងមិនអាចចម្លងជំងឺរបេងទៅអ្នកណាម្នាក់ផ្សេងទៀតបាននោះទេ។
នៅក្នុងបណ្តាប្រទេសដែលជាកន្លែងដែលជំងឺរបេងកើតមានច្រើនទារកជាញឹកញាប់ត្រូវបានទទួលថ្នាំបង្ការ ដែលមានឈ្មោះថា BCG ព្រោះវាអាចការពារពីជំងឺរបេងធ្ងន់ធ្ងរនៅកុមារបាន។ ថ្នាំបង្ការ BCG មិនត្រូវបានណែនាំឲ្យប្រើប្រាស់ជាទូទៅនៅសហរដ្ឋអាមេរិកទេ ដោយសារតែវាមិនមានប្រសិទ្ធភាពខ្លាំងនៅលើមនុស្សពេញវ័យហើយវាអាចបណ្តាលឲ្យមានលទ្ធផលវិជ្ជមានដែលមិនត្រឹមត្រូវលើការធ្វើតេស្តជំងឺរបេងលើស្បែក។ ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការដើម្បីអភិវឌ្ឍថ្នាំបង្ការជំងឺរបេងមួយដែលមានប្រសិទ្ធិភាពជាងនេះបន្ថែមទៀត៕