ជំងឺរលាកថ្លើមប្រភេទ A គឺជំងឺឆ្លងដ៏ខ្លាំងមួយ ដែលបង្កឡើងដោយវីរ៉ុសរលាកថ្លើមប្រភេទ A។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វីរុសរលាកថ្លើមប្រភេទ A គឺជាផ្នែកមួយនៃប្រភេទជាច្រើននៃវីរ៉ុសរលាកថ្លើមដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សមត្ថភាពថ្លើមក្នុងការបំពេញមុខងារឲ្យបានត្រឹមត្រូវ។

អ្នកទំនងជាអាចឆ្លងជំងឺរលាកថ្លើមប្រភេទ A ពីអាហារ ឬទឹកដែលមានផ្ទុកមេរោគ ឬការមានទំនាក់ទំនងយ៉ាងជិតយ៉ាងស្និទ្ធជាមួយនឹងនរណាម្នាក់ដែលមានជំងឺនេះ។ ក្នុងករណីស្រាល ជំងឺរលាកថ្លើមប្រភេទ A មិនតម្រូវឲ្យមានការព្យាបាលនោះទេ ហើយមនុស្សភាគច្រើនដែលត្រូវបានឆ្លងមេរោគនេះនឹងជាឡើងវិញទាំងស្រុងដោយមិនមានការខូចខាតថ្លើមជាអចិន្រ្តៃយ៍នេះទេ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រសិនបើអ្នកមានជំងឺរលាកថ្លើមប្រភេទ A អ្នកអាចអនុវត្តដូចខាងក្រោមនេះ ដើម្បីកាត់បន្ថយហានិភ័យដែលអ្នកអាចចម្លងមេរោគទៅអ្នកដទៃទៀតបាន៖
• ជៀសវាងសកម្មភាពផ្លូវភេទ៖ សូមជៀសវាងសកម្មភាពផ្លូវភេទទាំងអស់ប្រសិនបើអ្នកមានជំងឺរលាកថ្លើមប្រភេទ A។ ប្រភេទនៃសកម្មភាពផ្លូវភេទជា ច្រើនអាចធ្វើឲ្យដៃគូរបស់អ្នកឆ្លងមេរោគនេះពីអ្នកបាន។ ស្រោមអនាម័យមិនអាចផ្តល់ការការពារបានគ្រប់គ្រាន់ឡើយ។
• លាងសម្អាតដៃឲ្យបានស្អាតល្អបន្ទាប់ពីការប្រើប្រាស់បង្គន់ ៖ លាងសម្រាប់យ៉ាងហោចណាស់ ២០ វិនាទី និងលាងជម្រះចេញ។ សម្ងួតដៃរបស់អ្នកជាមួយនឹងកន្សែងហើយបោះវាចោល។
• ចូរកុំរៀបចំម្ហូបអាហារសម្រាប់អ្នកផ្សេង ខណៈពេលដែលអ្នកកំពុងតែឆ្លងមេរោគនេះយ៉ាងសកម្ម ពីព្រោះអ្នកអាចចម្លងមេរោគបានយ៉ាងងាយស្រួលទៅមនុស្សផ្សេងទៀត៕