រោគធ្លាក់ទឹកចិត្ត គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយ ដែលវាអាចជាប់ពាក់ព័ន្ធទៅនឹងខួរក្បាល។ គ្រាន់តែអារម្មណ៍ថាដែលស្រពាប់ស្រពោនក្នុងពេលពីរបីថ្ងៃមិនអាចចាតទុកថាជាការធ្លាក់ទឹកចិត្តនោះទេ តែប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនលាននាក់នៅក្នុងពិភពលោក ដែលមានជំងឺធ្លាក់ទឹកចិត្តនោះ អារម្មណ៍បែបនេះនឹងមិនទៅណាឆ្ងាយនោះទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
វាអាចមានជានិរន្ត និងរំខានដល់ជីវិតរសនៅប្រចាំថ្ងៃរបស់អ្នក។ ទោះជាយ៉ាងណាយើងអាចមានវិធីក្នុងការព្យាបាលដែលមានប្រសិទ្ធិភាពសម្រាប់ជំងឺធ្លាក់ទឹកចិត្តនេះបានដែល រួមមានការព្យាបាលដោយការប្រើថ្នាំ និងការព្យាបាលដោយការប្រឹក្សាយោបល់។ មនុស្សភាគច្រើនអាចឆាប់ជាពីជំងឺនេះដោយការប្រើវិធីទាំងពីរនេះបញ្ចូលគ្នា។ តែក្រៅពីនេះ ក៏មានវិធីជាច្រើនដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះដើម្បីជួយគ្រប់គ្រងជំងឺធ្លាក់ទឹកចិត្តនេះបាន ដែលវិធីទាំងនោះមានដូចជា ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• គេងឲ្យបានគ្រប់គ្រាន់
• ញ៉ាំអាហារដែលនាំឲ្យមានសុខភាពល្អ
• ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ និងរៀនពីរបៀបដើម្បីគ្រប់គ្រងផលប៉ះពាល់នៃថ្នាំ
• ស្វែងរករោគសញ្ញាដំបូងដែលជំងឺធ្លាក់ទឹកចិត្តកាន់តែអាក្រក់ទៅៗ
• ព្យាយាមការធ្វើលំហាត់ប្រាណបន្ថែមទៀត
• ស្វែងរកថាតើសកម្មភាពណាមួយដែលធ្វើឲ្យអ្នកបានរីករាយ។
ចូរជៀសវាងការសេពគ្រឿងស្រវឹង និងថ្នាំញៀនខុសច្បាប់។ ទាំងនេះអាចធ្វើឲ្យជំងឺធ្លាក់ទឹកចិត្តកាន់តែអាក្រក់ពីមួយពេលទៅមួយពេល។ ពួកវាក៏អាចធ្វើអោយអ្នកឈានទៅដល់ការសម្រេចចិត្តចង់ធ្វើអត្តឃាតផងដែរ៕