សាច់ដុះក្នុងច្រមុះ ជាទូទៅមានសភាពទន់ៗ មិនបង្កឲ្យមានការឈឺចាប់ មិនមែនជាដុំមហារីកដែលដុះនៅលើផ្លូវដង្ហើម ឬនៅក្នុងប្រហោងឆ្អឹងនៅជុំវិញច្រមុះ។ ពួកវាព្យួរចុះទៅក្រោមដូចជាដំណក់ទឹក ឬដូចជាផ្លែទំពាំងបាយជូរ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ពួកវាបណ្តាលមកពីការរលាករ៉ាំរ៉ៃដោយសារតែជំងឺហឺត ការឆ្លងមេរោគកើតឡើងម្តងហើយម្តងទៀត អាលែកស៊ី ប្រតិកម្មថ្នាំ ឬជំងឺនៃប្រព័ន្ធភាពស៊ាំជាក់លាក់ណាមួយ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ដុំដុះសាច់ច្រមុះតូចៗអាចនឹងមិនបណ្តាលឲ្យមានរោគសញ្ញាឡើយ។ ការលូតលាស់ធំឡើងៗ ឬការដុះសាច់ច្រមុះដែលផ្តុំគ្នាអាចរារាំងការឆ្លងកាត់នៃខ្យល់តាមច្រមុះរបស់អ្នក ឬនាំឲ្យមានបញ្ហាដកដង្ហើម ការបាត់បង់ការដឹងក្លិន និងការឆ្លងមេរោគជាញឹកញាប់ជាដើម។

ដុំដុះសាច់ច្រមុះអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែពួកវាកើតច្រើនដែលទូទៅនៅលើមនុស្សពេញវ័យ។ ការប្រើប្រាស់ថ្នាំជាញឹកញាប់អាចធ្វើឲ្យសាច់ដែលដុះស្វិត ឬបំបាត់ការដុះសាច់ច្រមុះបាន ប៉ុន្តែ ពេលខ្លះការវះកាត់ គឺនៅតែត្រូវការ ដើម្បីយកពួកវាចេញ។

សូម្បីតែបន្ទាប់ពីការព្យាបាលទទួលបានជោគជ័យ តែដុះសាច់ច្រមុះជាញឹកញាប់អាចកើតត្រឡប់មកវិញបាន។ អ្នកអាចជួយកាត់បន្ថយឧកាសនៃការវិវត្តការដុះសាច់ច្រមុះ ឬអ្នកដែលមានការដុះសាច់ច្រមុះកើតឡើងដដែល បន្ទាប់ពីការព្យាបាល ដោយមានយុទ្ធសាស្រ្តដូចខាងក្រោមនេះ៖
• គ្រប់គ្រងបញ្ហាអាលែកស៊ី និងជំងឺហឺត
• ជៀសវាងការធ្វើឲ្យរលាកច្រមុះ
• អនុវត្តអនាម័យបានល្អ លាងសំអាតដៃរបស់អ្នកអោយបានទៀងទាត់ និងយ៉ាងហ្មត់ ចត់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង