បើទោះបីជាការឆ្លងមេរោគផ្សិត គឺកើតមានជាញឹកញាប់នៅលើស្ត្រីភេទ ប៉ុន្តែអ្នកណាម្នាក់ក៏អាចកើតជំងឺផ្សិតនេះបានផងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
វាអាចទៅរួចសម្រាប់បុរសក្នុងការឆ្លងមេរោគផ្សិតលើប្រដាប់ភេទ ប្រសិនបើគេបានរួមភេទដោយមិនបានការពារជាមួយដៃគូដែលមានមេរោគផ្សិតនេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទោះជាយ៉ាងណា ប្រសិនបើមិត្តស្រីរបស់អ្នកមានការឆ្លងមេរោគផ្សិត វាមិនមានន័យថាអ្នកនឹងកើតជំងឺនេះដែរនោះទេ។ ការចម្លងនៃមេរោគផ្សិតតាមរយៈការរួមភេទ គឺជារឿងដែលកម្រនឹងកើតមាន។
ការប្រើប្រាស់ថ្នាំសំលាប់បាក់តេរីយូរពេកអាចបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិត ហើយបុរស និងស្ត្រីដែលមានជំងឺទឹកនោមផ្អែម ឬប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយដូចជាអ្នកដែលមានផ្ទុកមេរោគអេដស៍ គឺងាយនឹងឆ្លងមេរោគផ្សិត។
រោគសញ្ញានៃការឆ្លងមេរោគផ្សិតលើបុរសរួមមានការឡើងពណ៌ក្រហម កន្ទួល រមាស់ ឬក្រហាយនៅលើចុងលិង្គ។ ការឆ្លងមេរោគផ្សិតកើតលើបុរសភាគច្រើនត្រូវបានចាត់ទុកថាមានភាពងាយស្រួលក្នុងការព្យាបាលប្រឆាំងមេរោគផ្សិត ដោយការប្រើថ្នាំសម្លាប់ពពួកផ្សិត។
តែប្រសិនបើកន្ទួលមិនបាត់ទៅវិញ ឬបើវាកើតហើយកើតទៀតជាញឹកញាប់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ ប្រសិនបើអ្នក និងដៃគូរបស់អ្នកមានរោគសញ្ញានៃការឆ្លងមេរោគផ្សិតលើប្រដាប់ភេទទាំងពីរនាក់ វាជារឿងដ៏សំខាន់ដែលអ្នកត្រូវព្យាបាលទាំងពីរនាក់។ បើមិនដូច្នេះទេអ្នកអាចនឹងកើតមានវាម្តងហើយម្តងទៀតដោយការចម្លងគ្នាទៅវិញទៅមក។ វាក៏ត្រូវបានណែនាំឲ្យមានការបញ្ឈប់ទំនាក់ទំនងផ្លូវភេទ រហូតដល់រោគសញ្ញាទាំងអស់នៃការឆ្លងមេរោគត្រូវបានបាត់ទៅវិញ៕