ទារក និងកុមារតូចៗមិនអាចបរិភោគអាហារយ៉ាងច្រើននោះទេ ដោយសារតែពោះរបស់ពួកគេនៅតូចនៅឡើយ។ នោះហើយជាមូលហេតុដែលសំខាន់ក្នុងការចិញ្ចឹមពួកគេនូវអាហារដែលពោពេញដោយសារធាតុចិញ្ចឹម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
អាហារធម្មជាតិដែលមានសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាមួយនឹងលក្ខណៈសម្បត្តិសុខភាព គឺជាអាហារដែលចាំបាច់សម្រាប់ពួកគេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អាហារទាំងនេះមានភាពងាយស្រួលក្នុងការរំលាយ និងអាចអោយរាងកាយ និងសតិស្មារតីមានសុខភាពល្អ និងធ្វើការបានដ៏អស្ចារ្យ។ ខាងក្រោមនេះ គឺជាអាហារដែលមានសារៈសំខាន់សម្រាប់ការលូតលាស់នៃរាងកាយទារក និងកុមារតូចៗ។
• ប័រ គឺជាអាហារទីមួយដ៏ល្អបំផុតសម្រាប់កូនអ្នក។ ពួកវាពោរពេញដោយសារធាតុចិញ្ចឹមដែលរួមទាំងអូមេហ្គាបីផងដែរ។ អ្នកអាចពុះផ្លែប័រ ហើយកោសបញ្ចុកកូនរបស់អ្នក។ ប្រសិនបើអ្នកចង់ឲ្យវាងាយស្រួលលេប សូមបន្ថែមទឹកដោះតិចតួច។
• សណ្តែក គឺមានជីវជាតិដ៏អស្ចារ្យ។ វាសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាន បរិមាណ ១០ ដងច្រើនជាងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែក្រូច។ វាមានជាតិសរសៃខ្ពស់ដែលការពារកូនរបស់អ្នកពីការទល់លាមក។
• ដូង មានផ្ទុកអាស៊ីតខ្លាញ់ដែលមានសារប្រយោជន៍ដ៏សំខាន់ដល់សុខភាព និងមានលក្ខណៈស្រដៀងគ្នាទៅនឹងទឹកដោះរបស់មនុស្ស។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងតុល្យភាពជាតិស្ករក្នុងឈាម៕