ស្វាយ មានប្រយោជន៍យ៉ាងសម្បើម ដែលអាចនិយាយបានថា អាចជាស្តេចនៃផ្លែឈើទាំងអស់។ វាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជួយក្នុងការសម្រកទម្ងន់ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ជួយរំលាយអាហារ ជួយសម្អាតស្បែក និងជាអាហារសម្រន់ដ៏ល្អឥតខ្ចោះ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ខាងក្រោមនេះជាមូលហេតុ ៥ យ៉ាងដែលអ្នកគួរតែបរិភោគផ្លែស្វាយរៀងរាល់ថ្ងៃ ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• ជំងឺមហារីក ៖ សារជាតិប្រឆាំងអុកស៊ីតកម្មមានវត្តមាននៅក្នុងផ្លែស្វាយ ដែលសារធាតុទាំងនេះអាចជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ មហាររីកសុដន់ ជំងឺមហារីកឈាម និងមហារីកក្រពេញប្រូស្តាតជាដើម។
• ជួយក្នុងការរំលាយអាហារ ៖ ស្វាយមានអង់ស៊ីមដែលជួយក្នុងការបំបែកប្រូតេអ៊ីន។ សារធាតុសសៃធម្មជាតិនៃផ្លែស្វាយជួយក្នុងការរំលាយអាហារ និងការបញ្ចេញចោល។
• ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖ ការរួមបញ្ចូលគ្នានៃវីតាមីនច្រើនប្រភេទអាចរក្សាឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកមានសុភាពល្អ។
• ល្អសម្រាប់ស្ត្ រី៖ ស្វាយ គឺសម្បូរទៅដោយសារជាតិដែក ហេតុនេះវាគឺជាដំណោះស្រាយធម្មជាតិមួយដ៏អស្ចារ្យសម្រាប់មនុស្សដែលមានភាពស្លេកស្លាំង។ ស្រ្តីអស់រដូវ និងស្ត្រីមានផ្ទៃពោះអាចញ៉ាំផ្លែស្វាយនោះនឹងបង្កើនកម្រិតជាតិដែក និងជាតិកាល់ស្យូមរបស់ពួកគេបាន។
• កាត់បន្ថយការមានគ្រួសក្នុងតម្រងនោម ៖ នៅក្នុងឱសថបុរាណចិន ស្វាយត្រូវបានគេចាត់ទុកថាមានរសជាតិផ្អែម និងជូរជាមួយនឹងសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃការបង្កើតការមានគ្រោះក្នុងតម្រងនោមបាន៕