ថ្លើម គឺជាសរីរាង្គដែលមានទំហំធំជាងគេស្ថិតនៅផ្នែកខាងស្ដាំ និងខាងលើនៃពោះ។ ថ្លើមរីកធំ គឺមិនមែនជាជំងឺនោះទេ តែវាជាសញ្ញាមួយនៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលអាចមកពីជំងឺថ្លើម ជំងឺបេះដូង ឬជំងឺមហារីក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ថ្លើមរីកធំ អាចនឹងមិនបណ្តាលឲ្យមានរោគសញ្ញាណាមួយឡើយ។ ពេលដែលថ្លើមរីកធំដោយសារតែជំងឺថ្លើម វាអាចត្រូវបានអមដោយសញ្ញាមួយចំនួនដូចជា៖
• ឈឺពោះ
• អស់កម្លាំង
• ចង្អោរ និងក្អួត
• ស្បែក និងភ្នែកឡើងលឿង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ ដែលធ្វើឲ្យអ្នកបារម្ភ។ អ្នកអាចទំនងជាជួបប្រទះការមានថ្លើមរីកធំច្រើនប្រសិនបើអ្នកមានជំងឺថ្លើម។ កត្តាដែលអាចបង្កើនហានិភ័យចំពោះបញ្ហាថ្លើមនេះរួមមាន៖
• ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសហេតុ៖ ញ៉ាំស្រាក្នុងបរិមាណច្រើនអាចធ្វើឲ្យខូចថ្លើម។
• ការប្រើថ្នាំច្រើនពេក ដូចជាវីតាមីន ឬអាហាបំប៉ន៖ ការប្រើប្រាស់ច្រើនជាង់កម្រិតដែលបានណែនាំនូវពពួកវីតាមីន ឬអាហារបំប៉នអាចបង្កើនហានិភ័យនៃការខូចថ្លើមបាន។
• ថ្នាំផ្សំពីរុក្ខជាតិ៖ ថ្នាំបុរាណទាំងនេះអាចបង្កើនហានិភ័យនៃការខូចថ្លើមបាន។
• ការបង្ករោគ៖ ជំងឺឆ្លងដែលអាចបង្កើនហានិភ័យនៃការខូចថ្លើមរួមមានជំងឺគ្រុនចាញ់។
• មេរោគរលាកថ្លើម៖ ជំងឺរលាកថ្លើមប្រភេទ A, B និង C អាចបង្កឲ្យមានការខូចខាតថ្លើម។
• ទម្លាប់ក្នុងការបរិភោគអាហារមិនល្អ៖ ការលើសទម្ងន់បង្កើនហានិភ័យនៃជំងឺថ្លើមដូចជា ការបរិភោគអាហារដែលមិនមានសុខភាពដូចជាអាហារដែលមានជាតិខ្លាញ់ច្រើនពេកជាដើម៕