វាជារឿងធម្មជាតិសម្រាប់បុរសក្នុងការដែលកត់សម្គាល់ឃើញថា មានការថយចុះចំណង់ផ្លូវភេទបន្តិចម្តងៗខណៈដែលពួកគេកាន់តែចាស់ទៅ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កម្រិតនៃការថយចុះនេះអាចមានការប្រែប្រួល ហើយបុរសភាគច្រើននៅតែអាចរក្សាចំនង់ផ្លូវភេទបានយ៉ាងហោចណាស់រហូតដល់វ័យ ៦០ ទៅ ៧ ០ឆ្នាំ។ ពេលខ្លះ ទោះជាយ៉ាងណា ការបាត់បង់ចំណង់ផ្លូវភេទជាប់ទាក់ទងទៅនឹងស្ថានភាពជំងឺមួយចំនួន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សម្រាប់បុរសជំងឺធ្លាក់ទឹកចិត្ត និងស្ត្រេស ជាញឹកញាប់រួមចំណែកដល់ការបាត់បង់ចំណង់ផ្លូវភេទនេះ។ ពេលខ្លះ ការថយចុះចំណង់ផ្លូវភេទនេះអាចមកពីការថយចុះអ័រម៉ូនភេទបុរស ដោយសារតែជំងឺដែលជាប់ទាក់ទងនឹងក្រពេញ។
នៅក្នុងករណីផ្សេងទៀតនៃការបាត់បង់ចំណង់ផ្លូវភេទអាចជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការបាត់បង់នៃចំណង់ផ្លូវភេទនេះ ជាពិសេសប្រសិនបើការបាត់បង់នេះបានកើតឡើងយ៉ាងឆាប់រហ័សពេក សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
គាត់នឹងធ្វើការពិនិត្យរាងកាយ និងធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីជួយកំណត់នូវអ្វីដែលជាមូលហេតុនៃការបាត់បង់ចំណង់ផ្លូវភេទនេះ។ នៅពេលដែលកត្តាណាមួយត្រូវបានកំណត់វេជ្ជបណ្ឌិតអាចបង្ហាញពី ជម្រើសនៃការព្យាបាលដែលសមស្របជាមួយអ្នក។
សូមចងចាំថា ត្រូវនិយាយដោយមិនលាក់លៀម និងស្មោះត្រង់ជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ អ្នកនិយាពីបញ្ហានៃការបាត់បង់ចំណង់ផ្លូវភេទរបស់អ្នកកាន់តែច្រើនប្រាប់ទៅកាន់វេជ្ជបណ្ឌិត ការព្យាបាលក៏នឹងកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតផងដែរ៕