ប្រហែល១៨ភាគរយនៃបុរស និង ១៣ ភាគរយនៃស្ត្រីដែលមានអាយុពី ៣៥ ទៅ ៥៤ ឆ្នាំបានរំលងមិនបរិភោគអាហារពេលព្រឹក នេះបើយោងតាមការសិក្សាមួយនៅឆ្នាំ ២០១១ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារNPD។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប៉ុន្តែ ហេតុផលដែលបង្ហាញថាអាហារពេលព្រឹក គឺជាអាហារដែលមិនគួរត្រូវបានរំលង គឺមានយ៉ាងច្រើនលើសលុប។ តាមពិត គេមិនដែលបានជួបប្រទះការសិក្សាណាដែលបានបង្ហាញថាផ្ទុយពីនេះនោះទេ។

នៅទីនេះ សូមមើលទៅលើការស្រាវជ្រាវមួយចំនួនដែលបានបង្ហាញពីអត្ថប្រយោជន៍នៃអាហារពេលព្រឹក ដែលក្នុងនោះវាក៏អាចធ្វើឲ្យអ្នកបានស្រកទម្ងន់ផងដែរ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

នៅក្នុងការសិក្សាមួយថ្មីៗនេះបានបង្ហាញថា មនុស្សដែលទទួលទានអាហារពេលព្រឹកច្រើនៗបានស្រកទម្ងន់គួរឲ្យកត់សម្គាល់។ អ្នកចូលរួមផ្សេងទៀតញ៉ាំដូចគ្នានៃកាឡូរីសរុបក្នុងមួយថ្ងៃ ប៉ុន្តែភាគច្រើននៃកាឡូរីដែលគេញ៉ាំ គឺនៅក្នុងអាហារពេលល្ងាច នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងខែកក្កដានៅក្នុងទស្សនាវដ្តីជំងឺធាត់។

បើយោងតាមការសិក្សាខាងលើនេះ ដើម្បីស្រកទម្ងន់ អ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន៕