ការពុលឡាន កើតឡើងនៅពេលដែលខួរក្បាលទទួលនូវព័ត៌មានដែលប៉ះពាល់ផ្នែកនៃការដឹងពីចលនារាងកាយ ដូចជានៅក្នុងត្រចៀក ភ្នែក និងសរសៃប្រសាទនៅលើអវយវៈ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
មិនមានភាពច្បាស់លាស់ទេដែលថា ហេតុអ្វីបានជាការពុលឡានប៉ះពាល់ដល់កុមារមួយចំនួនច្រើនជាងកុមារដទៃ។ ខណៈដែលបញ្ហានេះហាក់ដូចជាមិនប៉ះពាល់ដល់ទារក និងកុមារតូចៗភាគច្រើន កុមារដែលមានអាយុពី ២ ទៅ ១២ ឆ្នាំ គឺងាយនឹងពុលឡានជាង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ដើម្បីបងា្កការពុលឡាននៅលើកុមារ អ្នកអាចធ្វើដូចខាងក្រោមនេះ៖
• លើកទឹកចិត្តឲ្យកូនរបស់អ្នកមើលទៅអ្វីៗដែលនៅខាងក្រៅរថយន្តជាជាងការផ្តោតអានសៀវភៅ លេងហ្គេម ឬមើលភាពយន្ត។
• ប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមុនពេលធ្វើដំណើរ៖ មិនឲ្យញ៉ាំអាហារដែលហឺរ មានជាតិខ្លាញ់ច្រើន ឬញ៉ាំច្រើនពេកមុនពេល ឬអំឡុងពេលធ្វើដំណើរ។ ប្រសិនបើការធ្វើដំណើរមានរយៈពេលខ្លី សូមកុំទាន់អោយគេញ៉ាំអ្វីឡើយ។ ប្រសិនបើការធ្វើដំណើរមានរយៈពេលយូរ ឬកូនរបស់អ្នកត្រូវការញ៉ាំ សូមឲ្យគេញ៉ាំអាហារសម្រន់តែបន្តិចបន្ទួចមុនពេលចេញដំណើរ។
• ផ្តល់ខ្យល់អាកាសឲ្យបានគ្រប់គ្រាន់៖ ខ្យល់អាកាសគ្រប់គ្រាន់អាចជួយការពារមិនឲ្យពុលឡានបាន។ ព្យាយាមរក្សាមិនឲ្យមានក្លិនមិនល្អក្នុងរថយន្ត។
• ប្រសិនបើកូនរបស់អ្នកងាយនឹងពុលឡាន សូមព្យាយាមបង្វែរអារម្មរណ៏របស់គេក្នុងអំឡុងពេលធ្វើដំណើរដោយការជជែកគ្នា ស្តាប់តន្ត្រី ឬច្រៀងចម្រៀងជាដើម។
• ប្រើថ្នាំ៖ ប្រសិនបើកូនរបស់អ្នកមានអាយុលើសពី ២ ឆ្នាំ ហើយអ្នកគ្រោងនឹងធ្វើដំណើរដ៏យូរមួយ សូមសួរគ្រូពេទ្យអំពីថ្នាំដែលអាចបងា្ករការពុលឡានបាន៕