ការហើមជើង អាចកើតមានឡើងដែលអាចបណ្តាលមកពីការកើនឡើងនៃសារធាតុរាវនៅក្នុងរាងកាយ ឬមកពីការរលាកនៅក្នុងជាលិកា ឬសន្លាក់ដែលរងរបួស ឬមានជំងឺ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មូលហេតុជាច្រើននៃការហើមជើងមានដូចជាការរងរបួស ឬការឈរ ឬអង្គុយយូរពេកដែលមានភាពងាយស្រួលក្នុងការកំណត់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ពេលខ្លះ ការហើមជើង អាចជាសញ្ញាមួយនៃជំងឺដ៏ធ្ងន់ធ្ងរជាច្រើនទៀតដូចជាជំងឺបេះដូង ឬបញ្ហាឈាមកកជាដើម។
ចូរស្វែងរកការថែទាំវេជ្ជសាស្រ្តឲ្យបានឆាប់នៅពេលដែលការហើមជើងកើតឡើងហាក់ដូចជាគ្មានមូលហេតុ ច្បាស់លាស់ ឬអ្នកមានការពិបាកដកដង្ហើម ឈឺទ្រូង ឬសញ្ញាព្រមានផ្សេងទៀតនៃបញ្ហាឈាមកកក្នុងសួត ឬជំងឺបេះដូងដ៏ធ្ងន់ធ្ងរ។
សូមស្វែងរកការថែទាំវេជ្ជសាស្រ្តជាបន្ទាន់ ប្រសិនបើអ្នកមានការហើមជើង និងមានរោគសញ្ញាដែលអាចបង្ហាញពីបញ្ហាកំណកឈាមក្នុងសួត ឬជំងឺបេះដូងដ៏ធ្ងន់ធ្ងរដែលមានដូចជា ៖
• ឈឺទ្រូងយូរៗច្រើនជាងពីរបីនាទី
• ពិបាកដកដង្ហើម
• វិលមុខ ដួលសន្លប់
• ការភាន់ច្រលំ។
សូមរកការថែទាំជាបន្ទាន់ ប្រសិនបើជើងរបស់អ្នកហើម៖
• ដោយគ្មានមូលហេតុច្បាស់លាស់
• ត្រូវបានទាក់ទងទៅនឹងការរងរបួសរាងកាយដូចជាមកពីការដួល ការរងរបួស ឬមានគ្រោះថ្នាក់នានា៕