ជាញឹកញាប់ នៅពេលដែលយើងពិភាក្សាអំពីអាហារដែលល្អបំផុតសម្រាប់សុខភាពនៅលើពិភពលោក ផ្លែឈើ និងបន្លែ គឺតែងតែនៅលើគេក្នុងបញ្ជីដោយសារតែសមត្ថភាពរបស់ពួកវាខ្ពស់ ក្នុងការប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងក្រុមអាហារដែលមានអត្ថប្រយោជន៍ដល់សុខភាព ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ពួកវា។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
រុក្ខជាតិស្រស់តែងតែត្រូវបានគេបំភ្លេចចោលនៅក្នុងបញ្ជីនេះ បើទោះជាយ៉ាងណាពួកវាទាំងនេះ គឺល្អសម្រាប់សុខភាពខ្លាំងណាស់ដូចគ្នាទៅនឹងផ្លែឈើ និងបន្លែហើយក៏មានអត្ថប្រយោជន៍យ៉ាងទូលំទូលាយសំរាប់សុខភាពផងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ជីអង្កាម មានសមត្ថភាពខ្ពស់បំផុតក្នុងការប្រឆាំងនឹងអុកស៊ីតកម្ម។
ជីអង្កាម មានអត្ថប្រយោជន៍សម្រាប់សុខភាពផ្សេងទៀតជាច្រើន ៖
ជីអង្កាម មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពក្នុងការបន្ថយរោគសញ្ញានៃប្រតិកម្មអាឡែហ្ស៊ីតាមរដូវកាល។
ជីអង្កាម មានសារធាតុ menthol ដែលជាថ្នាំបំបាត់ការតឹងច្រមុះធម្មជាតិដែលជួយក្នុងការបំបែកស្លេស។
ជីអង្កាម ក៏អាចមានប្រសិទ្ធិភាពជាពិសេសនៅពេលដែលមានការរួមបញ្ចូលគ្នាជាមួយតែសម្រាប់កាត់បន្ថយការឈឺបំពង់ក។
ជីអង្កាម គឺជាឱសថដែលត្រូវបានប្រើអស់រាប់ពាន់ឆ្នាំមកហើយ ដើម្បីជួយដល់ការធ្វើទុក្ខក្រពះ ឬមិនរំលាយអាហារ។ ជីអង្កាមត្រូវបានគេគិតថាអាចធ្វើឲ្យប្រសើរឡើងនូវលំហូរនៃទឹកប្រមាត់ដែលអាចជួយបង្កើនល្បឿននៃការរំលាយអាហារ៕