ជំងឺរលាកសួត ភាគច្រើមបំផុតបណ្ដាលមកពីបាក់តេរី និងវីរុស ដូច្នេះវាអាចចម្លងទៅអ្នកដទៃបាន។ វាក៏អាចបង្កឡើងដោយការដកដង្ហើមចូលនូវរបស់អ្វីមួយមកពីខាងក្រៅហើយនៅក្នុងករណីដ៏កម្រមួយ ដែលមកពីការឆ្លងពពួកមេរោគផ្សិត ដែលជាធម្មតាមិនអាចចម្លងទៅអ្នកដទៃបាននោះទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
មូលហេតុនៃជំងឺរលាកសួតអាចរួមមានដូចជា៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ពពួកបាក់តេរី៖ ជំងឺរលាកសួត គឺជាការរលាក (ហើម) ជាលិកានៅក្នុងសួតម្ខាង ឬទាំងសងខាង។ ជាទូទៅ វាបណ្តាលមកពីការបង្ករោគ។ មូលហេតុទូទៅបំផុតនៃជំងឺរលាកសួតចំពោះមនុស្សពេញវ័យ គឺបាក់តេរីដែលមានឈ្មោះថា Streptococcus pneumonia។ ចំពោះប្រភេទផ្សេងទៀតនៃបាក់តេរីដែលអាចបង្កអោយមានជំងឺរលាកសួតផងដែរនោះអាចរួមមានដូចជា Haemophilus influenza, Staphylococcus aureus, Mycoplasma pneumonia។
ពពួកវីរុស៖ វីរុសក៏អាចបណ្តាលឲ្យមានជំងឺរលាកសួតផងដែរ ដែលភាគច្រើនបំផុតគឺមកពីវីរុស Respiratory syncytial virus (RSV) ហើយពេលខ្លះមកពីពពួកវីរុសគ្រុនផ្តាសាយ(influenza type A or B Virus)។
ពពួកផ្សិត៖ នៅចក្រភពអង់គ្លេស ជំងឺរលាកសួតដែលបណ្តាលមកពីពពួកផ្សិត គឺជាករណីដ៏កម្រនៅលើមនុស្សដែលមានសុខភាពល្អធម្មតា។ ផ្សិតឈ្មោះ Pneumocystic jirovecii pneumonia នៅតែជាផ្សិតដែលនាំមុខគេក្នុងការបង្កជំងឺរលាកសួត ចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជាអ្នកដែលបានឆ្លងមេរោគអេដស៍។
មូលហេតុមកពីការស្រូបសារធាតុណាមួយចូលទៅក្នុងសួត៖ ជំងឺរលាកសួត ក៏អាចបង្កឡើងដោយការដកដង្ហើមស្រូបនូវអ្វីមួយចូលទៅក្នុងសួតដូចជាបំនែកនៃអាហារ ឬសារធាតុគ្រោះថ្នាក់មួយចំនួនដូចជាផ្សែងជាដើម។ ប្រសិនបើដកដង្ហើមចូលទៅនូវសារធាតុណាមួយនាំឲ្យមានការឆ្លងពពួកបាក់តេរី នោះវាក៏អាចនាំអោយមានការចម្លងបានផងដែរ៕