ការមានផ្ទៃពោះ កើតមាននៅពេលដែលមានការរលាយចូលគ្នានៃមេជីវិតឈ្មោល និងមេជីវិតញី ដើម្បីបង្កើតជាអំប្រ៊ីយ៉ុងមួយ ទៅកាច់សម្បុកនៅស្រទាប់ខាងក្នុងរបស់ស្បូន។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចំពោះជំងឺកូនក្រៅស្បូនវិញ មានន័យថា អំប្រ៊ីយ៉ុងដែលត្រូវកាច់សម្បុកក្នុងស្បូន បែរជានៅក្រៅស្បូនទៅវិញ។ ជាធម្មតា កូនក្រៅស្បូនច្រើនតែអំប្រ៊ីយ៉ុងកាច់សម្បុកនៅក្នុងបំពង់ដៃស្បូនម្ខាង។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ករណីខ្លះ កូនក្រៅស្បូនអាចនៅខាងក្នុងស្រោមពោះ ក្រពេញអូវែ ឬមាត់ស្បូនដែរ។

ករណីជំងឺកូនក្រៅស្បូននេះ មិនមែនជារឿងធម្មតាទេ ហើយអំប្រ៊ីយ៉ុងក៏មិនអាចរស់បានដែរ។ បើសិនជាមិនបានព្យាបាលទេ វានឹងមានការបាត់បង់ឈាមច្រើន ដែលគម្រាមគំហែងដល់អាយុជីវិតម្តាយបាន។ នៅពេលមានការព្យាបាលទាន់ពេលវេលា ជំងឺកូនក្រៅស្បូន អាចនឹងជួយឲ្យអ្នកមានឱកាសមានផ្ទៃពោះនៅលើកក្រោយទៀត។

រោគសញ្ញា
ដំបូងឡើយ ជំងឺកូនក្រៅស្បូនប្រហែលជាមិនបង្កជារោគសញ្ញាអ្វីទេ។ ករណីខ្លះ រោគសញ្ញាដំបូងគេរបស់ជំងឺកូនក្រៅស្បូន ប្រហែលជាស្រដៀងគ្នានឹងការមានផ្ទៃពោះធម្មតាដែរដូចជា បាត់រដូវ តឹងសុដន់ និងក្អួតចង្អោរ។ អ្វីដែលជាបញ្ហានោះគឺថា ជំងឺកូនក្រៅស្បូន មិនអាចបន្តឲ្យនៅធម្មតាបាននោះទេ។

ចំពោះការឈឺចាប់ក្នុងពោះ ឬអាងត្រគាក និងហូរឈាមរឹមៗតាមទ្វារមាសច្រើនតែជាសញ្ញាដំបូងគេនៃជំងឺកូនក្រៅស្បូន។ បើសិនជាមានហូរឈាមចេញពីបំពង់ដៃស្បូន អ្នកជំងឺអាចនឹងមានអារម្មណ៍ឈឺស្មា ឬពោះវៀនធ្វើចលនាលឿន។ ការដែលហូរឈាមតាមទ្វារមាសខ្លាំងទំនងជាមិនកើតមានទេ លុះត្រាតែ ជំងឺកូនក្រៅស្បូនកើតឡើងនៅមាត់ស្បូន។

បើសិនជាបំពង់ដៃស្បូនរហែក ការហូរឈាមខ្លាំងក្នុងពោះទំនងជាកើតមាន បន្ទាប់មកអ្នកជំងឺនឹងអាចមានអាការៈឈឺក្បាល ឬសន្លប់។

អ្នកគួរតែស្វែងរកការព្យាបាលជាបន្ទាន់ បើសិនជាធ្លាប់មានរោគសញ្ញាទាំងអស់របស់ជំងឺកូនក្រៅស្បូន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង