ការរមួលក្រពើ គឺជាការកន្ត្រាក់ខ្លាំងមួយរំពេចដែលមិនមានចេតនានៃសាច់ដុំមួយ ឬច្រើន។ ទោះបីជាមានការបង្កគ្រោះថ្នាក់តិចតួចក៏ដោយ ប៉ុន្តែជាទូទៅ ការរមួលក្រពើអាចធ្វើឲ្យអ្នកមិនអាចប្រើសាច់ដុំដែលទទួលរងផលប៉ះពាល់ម្តងម្កាលផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការធ្វើលំហាត់ប្រាណ ឬការប្រើកំលាំងកាយយូរពេក ជាពិសេស នៅក្នុងអាកាសធាតុក្តៅ អាចនាំឲ្យមានការមួលក្រពើបាន។ ថ្នាំ និងលក្ខខណ្ឌសុខភាពមួយចំនួនក៏អាចបណ្តាលឲ្យមានការរមួលក្រពើរផងដែរ។ ជាធម្មតា អ្នកអាចព្យាបាលការរមួលក្រពើដោយខ្លួនឯងបានជាមួយនឹងវិធានការថែទាំដោយខ្លួនឯង។ ជំហានទាំងនេះអាចជួយការពារការមិនឲ្យមានការរមួលក្រពើបាន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• ញ៉ាំទឹកឲ្យបានច្រើន៖ ចូរញ៉ាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ ចំនួនពិតប្រាកដគឺអាស្រ័យទៅលើអ្វីដែលអ្នកបរិភោគ ភេទ កម្រិតនៃសកម្មភាពដែលអ្នកធ្វើ អាកាសធាតុ សុខភាព អាយុ និងថ្នាំណាមួយដែលអ្នកបានប្រើ។ សារធាតុរាវជួយឲ្យសាច់ដុំរបស់អ្នកសម្រាក ហើយរក្សាឲ្យកោសិកាសាច់ដុំមានជាតិទឹកគ្រប់គ្រាន់ និងមិនងាយមានការរលាក។ ក្នុងអំឡុងពេលធ្វើសកម្មភាព សូមបំពេញសារធាតុរាវនៅចន្លោះពេលសម្រាកឲ្យបានទៀងទាត់ និងបន្តញ៉ាំទឹក ឬសារធាតុរាវផ្សេងទៀតបន្ទាប់ពីអ្នកបានបញ្ចប់សកម្មភាពទាំងនោះ។
• ធ្វើអោយសាច់ដុំរបស់អ្នករឹងម៉ាំ៖ បន្តឹងសាច់ដុំមុនពេល និងបន្ទាប់ពីអ្នកប្រើសាច់ដុំណាមួយក្នុងរយៈពេលយូរ។ ប្រសិនបើអ្នកហាក់ដូចជាមានការឈឺចាប់ជើងនៅពេលយប់ មុនពេលចូលគេងសូមបន្តឹងសាច់ដុំ។ ការធ្វើលំហាត់ប្រាណស្រាលៗដូចជាការធាក់កង់ប៉ុន្មាននាទីមុនពេលចូលគេង ក៏អាចជួយបងា្ករការឈឺចាប់ខណៈពេលដែលអ្នកកំពុងគេងផងដែរ៕