មហារីកតម្រងនោម ជារឿយៗ ប៉ះពាល់ដល់បុរស ដែលមានអាយុចាប់ពី ៥០ ទៅ ៧០ ឆ្នាំ ហើយវាមិនងាយ លេចចេញជារោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ នៅដំណាក់កាលដំបូងនោះទេ។
ទោះបីជាយ៉ាងណា ជំងឺនេះ អាចបណ្តាឲ្យអ្នកជំងឺ ៖
- ឈាមក្នុងទឹកនោម (រោគសញ្ញាចំបង)
- ឈឺឆ្អឹងខ្នង (ពិសេស នៅក្រោមឆ្អឹងជំនី)
- មានដុំសាច់ក្នុងពោះ
- អស់កម្លាំង
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- គ្រុនក្តៅម្តងហើយម្តងទៀត
- ឡើងសម្ពាធឈាម។ល។
ដូច្នេះ សូមប្រយ័ត្ន និងតាមដានសុខភាពរបស់អ្នក ឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីឆាប់ដឹង និងព្យាបាលជាសះស្បើយ។
យ៉ាងណាមិញ វិធីព្យាបាលជំងឺមហារីកតម្រងនោម គឺការវះកាត់តម្រងនោម ការប្រើថ្នាំគីមី ការព្យាបាលដោយជាតិវិទ្យុសកម្ម និងអ័រម៉ូនជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855