១. ចម្អិន​អាហារ​ឲ្យ​នាង​
​ចូរ​ធ្វើឲ្យ​នាង​ភ្ញាក់ផ្អើល តាមរយៈ​ការ​ចម្អិន​អាហារ ដ៏​ពិសេស​សម្រាប់​នាង​។ អ្នក​មិន​ចាំបាច់​ទៅ​រៀន​ធ្វើ​ម្ហូប ឬ​ធ្វើ​ម្ហូប​ណា​ប្លែកៗ​នោះ ត្រឹម​តែ​ពង​ទា​ចៀន ក៏​ធ្វើឲ្យ​នាង​សប្បាយ​ចិត្តដែរ​។​

២. ជូន​ផ្កា​
​ការជូន​បាច់ផ្កា ក្នុង​ថ្ងៃ​ធម្មតា នឹង​ធ្វើឲ្យ​នាង​យល់ថា នាង​ជា​មនុស្ស​ពិសេស សម្រាប់​អ្នក​ជានិច្ច​។​

៣. ធ្វើឲ្យ​នាង​សើច​
​មនុស្ស​ស្រី​ចូលចិត្ត​ភាពសប្បាយ​រីករាយ ដូច្នេះ ចូរ​ធ្វើឲ្យ​នាង​សើច រាល់ពេល​ដែល​ឃើញ​មុខ​អ្នក​។​

៤. ជួយ​ការងារ​ផ្ទះ​
​ការងារ​ផ្ទះ ជា​ការងារ​របស់​មនុស្ស​ស្រី ប៉ុន្តែ បើ​អ្នក​អាច​ធ្វើ​ជំនួស​នាង​ខ្លះ នោះ​អ្នកនឹង​ក្លាយជា ស្វាមី​ដ៏​ល្អឥតខ្ចោះ ជា​មិនខានឡើយ​។​

៥. នាំ​នាង​ដើរលេង ឬ​ទិញ​អីវ៉ាន់​
​ការសម្រាកលំហែរ ការមើល​កុន និង​ការដើរ​ផ្សារ ពិតជា​ចំណង់​ចំណូលចិត្ត របស់​មនុស្ស​ស្រី​ហើយ ដូច្នេះ ចូរ​កំដរ​នាង​ផង​ទៅ​។​

៦. ថើប​នាង​
​ការ​ថើប​គ្នា​រាល់ថ្ងៃ ជាពិសេស មុនពេល​ចេញ​ទៅ​ធ្វើការ ពិតជា​នាំ​សំណាង និង​ការចាប់ផ្តើម​ថ្ងៃ​ថ្មី ដ៏​ល្អ​បំផុត​៕