ការរលាកអញ្ចាញធ្មេញ គឺជាដំណាក់កាលដំបូងនៃជំងឺអញ្ចាញធ្មេញ ហើយវាមានភាពងាយស្រួលក្នុងការដោះស្រាយ។ ប្រសិនបើមិនបានព្យាបាល និងគ្រប់គ្រងបានល្អនោះទេវាអាចកាន់តែអាក្រក់ និងអាចនាំឲ្យមានផលប៉ះពាល់នៃជំងឺអញ្ចាញធ្មេញ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការហូរឈាមតាមអញ្ចាញ គឺកើតមានជាញឹកញាប់លើមនុស្សជាច្រើនដែលមានជំងឺរលាកអញ្ចាញនេះ។ ដំបូន្មានដ៏ល្អបំផុត គឺអ្នកត្រូវទៅជួបពេទ្យធ្មេញ ដែលអាចធ្វើរោគវិនិច្ឆ័យបញ្ហាអញ្ចាញធ្មេញរបស់អ្នកបានត្រឹមត្រូវ និងអាចណែនាំពីជំហានដ៏ល្អបំផុតដើម្បីព្យាបាលបញ្ហានេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទោះជាយ៉ាងណា ការព្យាបាលដោយខ្លួនឯងសាមញ្ញៗមួយចំនួនអាចនឹងមានប្រសិទ្ធិភាព។ ការព្យាបាលដោយធម្មជាតិភាគច្រើនអាចអនុវត្តបាននៅផ្ទះបានយ៉ាងមានសុវត្ថិភាព។ នេះជាវិធីមួយចំនួនដែលអាចព្យាបាលបញ្ហាអញ្ចាញធ្មេញហូរឈាមបាន។ ប្រសិនបើអ្នកមិនមានបញ្ហាជាមួយនឹងទឹកដោះគោទេ នោះនេះគឺជាផ្នែកមួយនៃដំណោះស្រាយដ៏ល្អបំផុត។ ទឹកដោះគោ គឺសម្បូរវីតាមីន C ដូច្នេះហើយ យើងអាចប្រើវាបានយ៉ាងមានប្រសិទ្ធិភាព។ ទោះជាយ៉ាងណាអ្នកត្រូវចាំទុកនៅក្នុងចិត្តថា ទឹកដោះគោក៏ជាប្រភពនៃជាតិខ្លាញ់ផងដែរ។ នៅពេលដែលញ៉ាំទឹកដោះគោជាតិខ្លាញ់ វាអាចស្អិតជាប់នឹងអញ្ចាញរបស់អ្នកដែលមិនមែនជាការល្អសម្រាប់អញ្ចាញធ្មេញមានសុខភាពល្អឡើយ។
ដូច្នេះ វាគឺមានសារៈសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវដុសធ្មេញ បន្ទាប់ពីទទួលទានទឹកដោះគោ។ គ្រូពេទ្យបានណែនាំមិនឲ្យញ៉ាំទឹកដោះគោមួយម៉ោង មុនពេលចូលគេងឡើយ៕