ភាពស្មុគស្មាញនៃរាងកាយមនុស្ស គឺដោយសារតែក្នុងខ្លួនមានកាសិកាវាល់កោដបានធ្វើការដំណាលៗគ្នា ដើម្បីធានាពីដង្ហើមបន្ទាប់របស់យើង។ ខណៈដែលដំណើរការនេះ គឺមានសភាពស្មុគស្មាញក៏ពិតមែន តែវិធីសាស្រ្តដែលពួកគេធ្វើការ គឺសាមញ្ញខ្លាំងណាស់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ដើម្បីឲ្យកោសិការបស់យើងធ្វើការងារ ពួកវាត្រូវការវីតាមីនជាចាំបាច់។ ក្រុមអ្នកស្រាវជ្រាវជឿថា រាងកាយត្រូវការវីតាមីនយ៉ាងហោចណាស់ ១៣ ប្រភេទខុសៗគ្នា ដើម្បីមានសុខភាពល្អ នេះបើយោងតាមរបាយការណ៍នៅក្នុងគេហទំព័រ HowStuffWorks។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
រក្សាបាននូវការទទួលទានជាប្រចាំថ្ងៃនូវវីតាមីនទាំង ១៣ ប្រភេទដូចដែលបានណែនាំអាចជាការលំបាក។ ការសិក្សាថ្មីៗនេះដោយមហាវិទ្យាល័យសុខភាពសាធារណៈ និងវិទ្យាសាស្រ្តមនុស្សនៃសាកលវិទ្យាល័យនៃរដ្ឋ Oregon បានរកឃើញថា ស្ទើរតែគ្រប់គ្នាទាំងអស់ គឺទទួលរងពីកង្វះវីតាមីន E ដោយមានករណីលើកលែងមួយចំនួន។ យ៉ាងហោចណាស់បុរស ៩០ ភាគរយ និងស្រ្តី ៩៦ ភាគរយដែលបរាជ័យក្នុងការទទួលទានវីតាមីន E ជាប្រចាំថ្ងៃបានគ្រប់កម្រិតដែលបានណែនាំ នេះបើយោងតាមការស្ទង់មតិ។
កង្វះវិតាមីន E នេះអាចបង្កឲ្យមានគ្រោះថ្នាក់ជាពិសេសសម្រាប់កុមារ ស្រ្តីដែលបំបៅដោះកូន ស្ត្រីមានផ្ទៃពោះ ឬបំរុងនឹងមានផ្ទៃពោះ។ ការស្រាវជ្រាវបានបង្ហាញថាវីតាមីន E មានសារៈសំខាន់ខ្លាំងណាស់ក្នុងអំឡុងពេល ១០០០ ថ្ងៃដំបូងនៃជីវិតរបស់ទារក ដែលរួមចំណែកដល់ការរីកលូតលាស់នៃសរសៃប្រសាទដ៏សំខាន់ក្នុងអំឡុងពេលការអភិវឌ្ឍរបស់ទារក ដែលមិនអាចជំនួសនៅពេលក្រោយនៃជីវិត។
វីតាមីន E គឺមានសារៈសំខាន់សម្រាប់សរសៃវិញាណ និងការអភិវឌ្ឍខួរក្បាល។ ក្រុមអ្នកស្រាវជ្រាវជឿថា ការទទួលបានវីតាមីន E គ្រប់គ្រាន់ គឺមានសារៈសំខាន់ជាពិសេសសម្រាប់កុមារដែលមានអាយុរហូតដល់ទៅពីរឆ្នាំ។ ការមានកម្រិតវីតាមីន E ខ្ពស់ នឹងធ្វើឲ្យមុខងារបញ្ញាមានភាពប្រសើរឡើង នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់លោក Traber ដែលបានចេញផ្សាយនៅក្នុង Advances in Nutrition៕