ការច្រាលអាស៊ីត គឺជាលក្ខខណ្ឌវេជ្ជសាស្រ្តដែលជួបជាញឹកញាប់មួយ ដែលអាស៊ីតក្រពះច្រាលឡើងមកខាងលើពីក្រពះចូលទៅក្នុងបំពង់អាហារ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នេះអាចបណ្តាលឲ្យបំពង់អាហារក្លាយទៅជារលាកដែលជាលទ្ធផលវាធ្វើឲ្យអ្នកមានអារម្មណ៍ក្រហាយដែលភាគច្រើនកើតឡើងក្នុងករណីស្រួចស្រាវបំផុត ដែលអាចមានរយៈពេលរហូតដល់ទៅ ៤៨ ម៉ោង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ខណៈដែលការច្រាលអាស៊ីតក្រពះ គឺកម្រជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់ តែវាតែងតែជាការលំបាកមួយ ហើយអាចរំខានដល់ជីវិតរស់នៅ ជាពិសេសមនុស្សដែលទទួលរងផលប៉ះពាល់ក្នុងករណីរ៉ាំរ៉ៃ។
ជាការពិតណាស់ ការចំណាយលើការព្យាបាលសម្រាប់ការច្រាលជាតិអាស៊ីតក្រពះ គឺរាប់លានដុល្លារដោយគ្រាន់តែនៅក្នុងសហរដ្ឋអាមេរិកតែមួយ។ ទោះជាយ៉ាងណាក៏ដោយថ្នាំទាំងនេះ គឺតែងតែបានផលិតឡើងពីធាតុផ្សំដែលមិនមែនជាធម្មជាតិ ហើយជាញឹកញាប់បង្កើតឲ្យមានបញ្ហាកាន់តែច្រើន ប្រសិនបើប្រើក្នុងរយៈពេលយូរ។
ជាសំណាងល្អ ធម្មជាតិបានផ្ដល់ឲ្យយើងនូវឱសថធម្មជាតិមួយចំនួន សម្រាប់ការច្រាលជាតិអាស៊ីតដែលអាចព្យាបាលជំងឺនេះមានលក្ខណៈធម្មជាតិជាង និងសមរម្យជាងការប្រើប្រាស់ថ្នាំពេទ្យ។
ខ្ ញីត្រូវបានគេដឹងថាមានផលប្រយោជន៍ចំពោះក្រពះពោះវៀនអស់ជាច្រើនសតវត្សមកហើយ វានៅតែពេញនិយមសម្រាប់ការព្យាបាលដោយខ្លួនឯងសម្រាប់លក្ខខណ្ឌដែលទាក់ទងនឹងក្រពះដូចជាចង្អោរ មិនរំលាយអាហារ និងចាញ់កូនជាដើម។
បច្ចុប្បន្ននេះយើងបានដឹងថា នេះគឺដោយសារតែខ្ញីមានសមាសធាតុស្រដៀងគ្នាទៅនឹងអង់ហ្ស៊ីមដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើង។ ទោះជាយ៉ាងណាដោយសារតែសមត្ថភាពក្នុងការបន្ថយអាស៊ីតក្រពះ ខ្ញីក៏ល្អសម្រាប់ការព្យាបាលការច្រាសអាស៊ីតក្រពះផងដែរ៕