ប្រហែលជា ៦០ភាគរយនៃជំងឺមហារីកទាំងអស់ គឺត្រូវបានទាក់ទងទៅនឹងរបបអាហារ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អាហារ គឺជាកត្តាមួយដ៏សំខាន់បំផុតនៅក្នុងការប្រឆាំងនឹងជំងឺមហារីក។ ផលិតផលសត្វដែលអ្នកគួរតែកំណត់ក្នុងការទទួលទានមានដូចជា សាច់ដែលឆេះខ្លោច ហើយវាគួរតែត្រូវបានជៀសវាង ជាពិសេសសម្រាប់ស្ត្រីដែលចង់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
លើសពីនេះទៀត អ្នកត្រូវប្រាកដថា អ្នកបានញ៉ាំសារធាតុចិញ្ចឹមដូចខាងក្រោមនេះ ៖
• បេតាការ៉ូទីន (មានក្នុងការ៉ុត ដំឡូងផ្អែម ស្ពៃខ្មៅ និងពពួកបន្លែដែលមានស្លឹកពណ៌បៃតង)
• វីតាមីន B6 (មានក្នុងចេក បន្លែពណ៌បៃតង ការ៉ុត ផ្លែប៉ោម ដំឡូងផ្អែម និងសាច់សរីរាង្គ)
• វីតាមីន C (មានក្នុងត្របែក ម្ទេស ផ្លែក្រូច)
• វីតាមីន D (បានតាមរយៈពន្លឺព្រះអាទិត្យ)
• វីតាមីន E (មាននៅក្នុងបន្លែពណ៌បៃតងចាស់ គ្រាប់អាល់ម៉ុន ស៊ុត ផ្លែប័រ ថ្លើមសត្វ)
• វីតាមីន B9 (មាននៅក្នុងឆៃថាវ ស្ពៃ បន្លែស្លឹកពណ៌បៃតង ស៊ុត ផ្លែក្រូច)
• សេឡេញ៉ូម (Selenium) មាននៅក្នុងគ្រាប់ផ្កាឈូករត្ន័ សាច់គោ សាច់មាន់ ផ្សិត
• ម៉ាញ៉េស្យូម (មាននៅក្នុងគ្រាប់ល្ពៅ កាកាវ គ្រាប់ល្ង អាល់ម៉ុន)
• ស័ង្កសី (មាននៅក្នុងស្លឹកបន្លែពណ៌បៃតង ត្រី សណ្តែក បាយ ផ្លែប័រ កាកាវ)
• Coenzyme Q10 (មាននៅក្នុងត្រី គ្រាប់ល្ង និងស្ពៃខ្មៅ)។
លើសពីនេះទៀត អ្នកត្រូវប្រាកដថា អ្នកទទួលបានបរិមាណមានប្រយោជន៍នៃខ្ទឹមស ខាត់ណា និងបន្លែផ្សេងទៀត។ ចំពោះអាហារទាំងអស់នេះគឺសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៕