ការឈឺសុដន់ គឺជារឿងដែលគេច្រើនជួបប្រទះបំផុត ហើយស្ត្រីតែងតែត្អូញត្អែរ ដែលក្នុងនោះអាចរួមបញ្ចូលទាំងសុដន់ដែលឡើងរឹងហើយឈឺ ការឈឺក្រហាយៗ ឬមានអារម្មរណ៏តឹងនៅក្នុងសុដន់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការឈឺចាប់ក្នុងសុដន់អាចស្ថិតស្ថេរ ឬអាចកើតឡើងតែម្តងម្កាលតែប៉ុណ្ណោះ។ ការឈឺសុដន់អាចមានកម្រិតពីស្រាលទៅធ្ងន់ធ្ងរ។ វាអាចប៉ះពាល់ដល់អ្នកត្រឹមតែពីរបីថ្ងៃក្នុងមួយខែ ជាឧទាហរណ៍មុនអំឡុងពេលមករដូវ ឬអាចមានរយៈពេលប្រាំពីរថ្ងៃ ឬច្រើនជាងនេះជារៀងរាល់ខែ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការឈឺសុដន់អាចគ្រាន់តែមុនពេលមករដូវ ឬវាអាចបន្តពេញមួយវដ្តរដូវតែម្តង។ ពេលខ្លះ ស្ត្រីអស់រដូវក៏អាចមានការឈឺចាប់សុដន់ផងដែរ ប៉ុន្តែការឈឺសុដន់ គឺកើតមានញឹកញាប់ជាងនៅលើស្រ្តីវ័យក្មេង។
ភាគច្រើនបំផុតការឈឺសុដន់ គឺជាសញ្ញាបញ្ជាក់ថាមិនមែនជាលក្ខខណ្ឌជំងឺមហារីកសុដន់ឡើយ តែមានករណីកម្រដែលវាអាចជាជំងឺមហារីកសុដន់។ ពេលខ្លះវាមិនអាចធ្វើទៅបានឡើងក្នុងការកំណត់ពីមូលហេតុពិតប្រាកដនៃការឈឺសុដន់។
កត្តារួមចំណែកអាចរួមបញ្ចូលគ្នាមួយ ឬច្រើនដូចខាងក្រោម៖
• បញ្ហាអ័រម៉ូនបន្តពូជ៖ ការឈឺសុដន់ផ្រសាភ្ជាប់យ៉ាងរឹងមាំទៅនឹងអ័រម៉ូន និងវដ្តរដូវរបស់អ្នក។ ការឈឺសុដន់បែបនេះជាញឹកញាប់មានការថយចុះ ឬបាត់ទៅវិញជាមួយនឹងការមានផ្ទៃពោះ ឬការអស់រដូវ។
• សភាពរបស់សុដន់៖ ការឈឺសុដន់ដែលមិនជាប់ទាក់ទងនឹងការមករដូវ ជាញឹកញាប់មកពីអ្វីដែលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃសុដន់ ដូចជាការមានគីសក្នុងសុដន់ ការប៉ះទង្កិចសុដន់ ការវះកាត់សុដន់ ឬកត្តាផ្សេងទៀត។ ការឈឺសុដន់ក៏អាចចាប់ផ្តើមពីខាងក្រៅសុដន់ ពីទ្រូង សាច់ដុំ សន្លាក់ ឬបេះដូង ហើយឈឺចាក់ទៅសុដន់។
• អាស៊ីតខ្លាញ់មិនមានតុល្យភាព៖ អតុល្យភាពនៃអាស៊ីតខ្លាញ់នៅក្នុងកោសិកាអាចប៉ះពាល់ដល់ជាលិកាដោះក្នុងការទទួលការបញ្ជាពីអ័រម៉ូនដែលរត់នៅក្នុងចរន្តឈាម។
• ការប្រើប្រាស់ថ្នាំ៖ ថ្នាំដែលមានអ័រម៉ូនមួយចំនួនរួមបញ្ចូលទាំងការព្យាបាលភាពអារនិងថ្នាំពន្យារកំណើតអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺសុដន់៕