ការខ្វះជាតិស្ករក្នុងឈាម គឺជាលក្ខខណ្ឌមួយដែលកំណត់ដោយការមានកម្រិតទាបខុសពីធម្មតានៃជាតិស្ករក្នុងឈាម (គ្លុយកូស) ដែលជាប្រភពថាមពលដ៏សំខាន់របស់រាងកាយរបស់អ្នក។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ការខ្វះជាតិស្ករក្នុងឈាម ជាទូទៅអាចជាប់ទាក់ទងនឹងការព្យាបាលជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា វាអាចមកពីលក្ខខណ្ឌផ្សេងគ្នាជាច្រើន តែកម្រនឹងកើតមានដែលអាចបណ្តាលឲ្យជាតិស្ករក្នុងឈាមចុះទាបនៅលើមនុស្សដែលមិនមានជំងឺទឹកនោមផ្អែម។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

វាដូចគ្នានឹងគ្រុនក្តៅដែរ ការខ្វះជាតិស្ករក្នុងឈាម គឺមិនមែនជាជំងឺនោះទេ តែវាអាចមកពីបញ្ហាសុខភាពណាមួយ។

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ប្រសិទ្ធិភាពនៃអាំងស៊ុយលីនទៅលើរាងកាយរបស់អ្នកត្រូវបានថយចុះយ៉ាងខ្លាំង ដែលអាចមកពីលំពែងមិនអាចផលិតវាបានគ្រប់គ្រាន់ (ជំងឺទឹកនោមផ្អែមប្រភេទទី១) ឬដោយសារតែកោសិការបស់អ្នក គឺមានការឆ្លើយតបនឹងវាតិចតួចពេក (ជំងឺទឹកនោមផ្អែមប្រភេទទី២)។

ជាលទ្ធផល វាធ្វើឲ្យជាតិស្ករកើនឡើងខ្ពស់នៅក្នុងចរន្តឈាមរបស់អ្នក ហើយអាចនឹងឈានដល់កម្រិតខ្ពស់ដែលមានគ្រោះថ្នាក់។ ដើម្បីកែបញ្ហានេះអ្នកត្រូវចាំបាច់ប្រើថ្នាំអាំងស៊ុយលីន ឬថ្នាំផ្សេងទៀតដែលមានសម្មត្ថភាព ដើម្បីបន្ថយកម្រិតជាតិស្ករក្នុងឈាម។

ប្រសិនបើអ្នកប្រើអាំងស៊ុយលីនច្រើនពេក លើសពីចំនួនសមាមាត្រនៃជាតិស្ករនៅក្នុងឈាម វាអាចបង្កឲ្យមានកម្រិតជាតិស្ករនៅក្នុងឈាមធ្លាក់ចុះទាបខ្លាំង។

ការខ្វះជាតិស្ករក្នុងឈាមនេះក៏អាចកើតមានផងដែរ បន្ទាប់ពីការប្រើថ្នាំជំងឺទឹកនោមផ្អែម ប្រសិនបើអ្នកមិនបរិភោគអាហារបានច្រើនដូចជាធម្មតាទេនោះ។ ដើម្បីបងា្រកបញ្ហាទាំងនេះ វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើការតាមដានជាមួយអ្នក ដើម្បីរកកម្រិតថ្នាំដែលល្អបំផុតដែលសមនឹងការញ៉ាំ និងសកម្មភាពធម្មតារបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង