បើទោះបីជានៅពេលដែលរាងកាយគ្មានខ្លាញ់ជាញឹកញាប់អាចនាំឲ្យមានសុខភាពល្អ តែនៅពេលដែលស្គមពេកអាចជាក្តីបារម្ភមួយ ប្រសិនបើវាជាលទ្ធផលនៃកង្វះអាហារូបត្ថម្ភ ឬប្រសិនបើអ្នក គឺជាអ្នកមានផ្ទៃពោះ ឬមានបញ្ហាសុខភាពផ្សេងទៀត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ដូច្នេះហើយប្រសិនបើអ្នកស្គមពេក សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងចំណីអាហារ ដើម្បីធ្វើការវាយតម្លៃរកមូលហេតុ និងធ្វើការព្យាបាល។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ជាមួយគ្នានេះផងដែរ អ្នកគួរតែមានគោលដៅដើម្បីទៅរកទម្ងន់គោលដៅដែលអ្នកចង់បាន។
ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលអាចជួយអ្នកឲ្យឡើងទម្ងន់នៅពេលដែលអ្នកស្គមពេក៖
• បរិភោគឲ្យបានញឹកញាប់៖ នៅពេលដែលអ្នកស្គមពេក អ្នកអាចនឹងមានអារម្មណ៍ថាញ៉ាំឆាប់ឆ្អែត។ បរិភោគអាហារតិចៗប្រាំទៅប្រាំមួយដងក្នុងអំឡុងពេលថ្ងៃជំនួសឲ្យការទទួលទានអាហារច្រើនៗតែពីរ ឬបីនាក់ក្នុងមួយថ្ងៃ។
• ជ្រើសរើសអាហារដែលសម្បួរដោយសារធាតុចិញ្ចឹម៖ វាជាផ្នែកមួយនៃរបបអាហារដែលនាំឲ្យមានសុខភាពល្អ អង្ករសម្រូប គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ ផលិតផលទឹកដោះគោ ប្រូតេអ៊ីនដែលមិនមានខ្លាញ់ គឺជាអាហារដែលសម្បូរដោយសារធាតុចិញ្ចឹម។
• សូមកុំញ៉ាំភេសជ្ជៈពពួកទឹកក្រូច កាហ្វេ និងភេសជ្ជៈផ្សេងទៀតដែលមានកាឡូរី និងអាហារូបត្ថបម្ភតិចតួច។ ផ្ទុយទៅវិញ សូមញ៉ាំភេសជ្ជៈពពួកទឹកដោះគោ និងទឹកផ្លែឈើស្រស់ជំនួសវិញ។ នៅក្នុងករណីមួយចំនួនអាហារបំប៉នអាចនឹងត្រូវបានណែនាំឲ្យប្រើ។
• ចូរពិនិត្យមើលថាតើអ្នកញ៉ាំទឹកនៅពេលណា ៖ មនុស្សមួយចំនួនចូលចិត្តញ៉ាំទឹកមុនពេលញ៉ាំអាហារ នេះអាចនាំឲ្យមានការថយនូវចំណង់អាហារ។ ក្នុងករណីនេះ វាអាចល្អប្រសើរជាង បើអ្នកញ៉ាំភេសជ្ជៈដែលមានកាឡូរីខ្ពស់រួមជាមួយនឹងអាហារ ឬអាហារសម្រន់។
• ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ ជាពិសេសលំហាត់ប្រាណខ្លាំងក្លាអាចជួយអ្នកឲ្យឡើងទម្ងន់បានដោយការឡើងសាច់ដុំ។ ការធ្វើលំហាត់ប្រាណក៏អាចជំរុញឲ្យមានចំណង់អាហារផងដែរ៕