ភាពតានតឹង ត្រូវបានគេសង្ស័យជាយូរយារណាមកហើយថា អាចជាមូលហេតុដែលអាចធ្វើឲ្យមានការរលូតកូនក្នុងដំណាក់កាលដំបូងៗបាន ប៉ុន្តែមានភ័ស្តតាងតិចតួចតែប៉ុណ្ណោះក្នុងការគាំទ្រដល់ទ្រឹស្តីខាងលើនេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ច្រើនជាង ២០ ភាគរយនៃស្រ្តីមានផ្ទៃពោះបានរលូតកូន។ ជាធម្មតា ការរលូតកូន ត្រូវបានបង្កឡើងដោយភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬបញ្ហាផ្សេងទៀតនៅក្នុងការអភិវឌ្ឍរបស់អំប្រ៊ីយ៉ុង (ទារកក្នុងផ្ទៃដែលមានអាយុក្រោម៨សប្តាហ៏)។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មានមូលហេតុដែលសមហេតុផលមួយចំនួននៃការរលូតកូនដែលក្នុងនោះរួមមានដូចជា៖
• ដោយសារស្បូនមានភាពមិនប្រក្រតី
• ដោយសារប្រព័ន្ធការពាររាងកាយរំខានដល់ការចាក់ចូលទៅក្នុងស្បូនរបស់អំប្រ៊ីយ៉ុង
• ដោយអ័រម៉ូននៅក្នុងរាង្គកាយមិនមានលំនឹង
• ដោយមានបញ្ហាកំណកឈាម។
ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការរលូតកូន សូមផ្តោតសំខាន់លើការថែរក្សាខ្លួនអ្នកផ្ទាល់ និងកូនរបស់អ្នក។ ចូរស្វែងរកការថែទាំមុនពេលសម្រាលឲ្យបានទៀងទាត់ គ្របគ្រងលក្ខខណ្ឌសុខភាពរ៉ាំរ៉ៃដែលអ្នកមាន និងជៀសវាងរាល់កត្តាហានិភ័យនៃការរលូតកូនទាំងឡាយដូចជាការជក់បារី និងការផឹកគ្រឿងស្រវឹងជាដើម៕