បេះដូង សួត និងថ្លើមរបស់អ្នក គឺជាសុទ្ធតែជាសរីរៈសំខាន់ៗ ហើយជាសំណាងល្អ អ្នកមានឆ្អឹងជំនី ដើម្បីរក្សាពួកវាឲ្យមានសុវត្ថិភាព។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ឆ្អឹងជំនី ហាក់ដូចជាទ្រុងនៃឆ្អឹងជុំវិញទ្រូង។ ប្រសិនបើអ្នកដកដង្ហើមចូលជ្រៅ អ្នកអាចងាយនឹងដឹងពីឆ្អឹងជំនីរបស់អ្នកឡើងទៅមុខនៃដងខ្លួន។ កុមារស្គមៗមួយចំនួន ក៏អាចឃើញឆ្អឹងជំនីរបស់ពួកគេផងដែរ។
ឆ្អឹងជំនី គឺមានគូ ហើយមានទាំងខាងឆ្វេង និងខាងស្តាំនៃគូនីមួយៗ ហើយគឺពិតជាដូចគ្នា។ មនុស្សភាគច្រើន មានឆ្អឹងជំនី ១២ គូ ប៉ុន្តែមនុស្សមួយចំនួន អាចមានកើតមកមានឆ្អឹងជំនីបន្ថែម ហើយអ្នកខ្លះ អាចបាត់ឆ្អឹងជំនីមួយគូទៅវិញ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
គ្រប់ឆ្អឹងជំនី ១២ គូ ភ្ជាប់ទៅក្រោយទៅនឹងឆ្អឹងកងខ្នង។ ឆ្អឹងជំនី ៧ គូដំបូង ភ្ជាប់ទៅមុខទៅនឹងឆ្អឹងទ្រូង ដែលជាឆ្អឹងកណ្តាលមួយ ដែលទប់ឆ្អឹងជំនីឲ្យនៅនឹង។ ឆ្អឹងជំនីដែលសល់ប៉ុន្មាន មិនភ្ជាប់ទៅឆ្អឹងទ្រូងផ្ទាល់នោះទេ។ ឆ្អឹងជំនី ៣ គូបន្ទាប់ត្រូវបានទប់ជាមួយនឹងឆ្អឹងខ្ចី ទៅនឹងឆ្អឹងជំនីពីលើវា។
ឆ្អឹងជំនីពីរគូចុងក្រោយ ត្រូវបានគេហៅថាឆ្អឹងជំនីអណ្តែត ដោយសារតែពួកវាមិនត្រូវបានភ្ជាប់ទៅនឹងឆ្អឹងទ្រូង ឬឆ្អឹងជំនីពីលើវា។
ប៉ុន្តែសូមកុំបារម្ភ ឆ្អឹងជំនីនេះមិនអណ្តែតទៅណានោះទេ។ ដូចទៅនឹងឆ្អឹងជំនីដែលសល់ ពួកវាត្រូវបានភ្ជាប់ទៅនឹងឆ្អឹងខ្នង យ៉ាងមានសុវត្ថិភាព៕