ហេតុអ្វីមនុស្សប្រុសមានដោះធំដូចមនុស្សស្រី?

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ក្មេងប្រុសជំទង់ដែលមានដោះធំ គឺបង្កឡើងដោយការផ្លាស់ប្តូរអ័រម៉ូននៅពេលពេញវ័យ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ជាធម្មតា វាបាត់វិញក្នុងរយៈពេល ៦ ខែទៅ ២ ឆ្នាំ បន្ទាប់ពីពេញវ័យ។ ចំពោះបុរសពេញវ័យវិញ ការឡើងដោះដូចមនុស្សស្រី ភាគច្រើនបង្កឡើងដោយលក្ខខណ្ឌមួយចំនួន ដូចជាជំងឺមហារីកថ្លើម ជំងឺមហារីកសួត ជំងឺថ្លើម ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំង ឬដោយសារមានបញ្ហាអ័រម៉ូន ដូចជាជំងឺមហារីកក្រពេញប្រូស្តាត ឬជំងឺមហារីកពងស្វាស។

ជាតិអាល់កុល កញ្ឆា ហ្វេតាមីន និងហេរ៉ូអ៊ីន ក៏អាចបណ្តាលឲ្យមនុស្សប្រុសឡើងដោះដូចមនុស្សស្រីដែរ។

ការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចបណ្តាលឲ្យមនុស្សប្រុសឡើងដោះធំដែរ ដូចជា ៖
• ថ្នាំស្តេរ៉ូអ៊ីត
• ថ្នាំសម្រាប់ព្យាបាលជំងឺដំបៅ
• ថ្នាំសម្រាប់ព្យាបាលជំងឺប្រកាច់
• ថ្នាំបេះដូងមួយចំនួន
• ការព្យាបាលដោយគីមីនៅក្នុងជំងឺមហារីក
• ថ្នាំវិកលចរិតមួយចំនួន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង