ជំងឺរលាកស្រោមបេះដូង គឺជាការហើម និងមានការរលាកលើភ្នាសដែលមានសភាពដូចជាថង់ស្តើងមួយនៅជុំវិញបេះដូងរបស់អ្នក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ជំងឺរលាកស្រោមបេះដូង ជាញឹកញាប់បង្កឲ្យមានការឈឺទ្រូង និងពេលខ្លះមានរោគសញ្ញាផ្សេងៗទៀត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការឈឺទ្រូងយ៉ាងខ្លាំងដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរលាកស្រោមបេះដូងកើតឡើងនៅពេលស្រទាប់ដែលរលាកប៉ះគ្នាទៅវិញទៅមក។
ការរលាកស្រោមបេះដូងជាធម្មតាចាប់ផ្តើមភ្លាមៗ ប៉ុន្តែមិនកើតមានយូរៗនោះទេ។ នៅពេលដែលរោគសញ្ញាវិវត្តជាបណ្តើរ វាត្រូវបានចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ។
ករណីភាគច្រើន គឺមានកម្រិតស្រាល ហើយជាធម្មតាប្រសើរឡើងវិញដោយខ្លួនឯង។ ការព្យាបាលសម្រាប់ករណីធ្ងន់ធ្ងរអាចរួមបញ្ចូលទាំងការប្រើថ្នាំ និងករណីកម្រអាចត្រូវការការវះកាត់។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានឆាប់រហ័ស អាចជួយកាត់បន្ថយហានិភ័យនៃផលវិបាករយៈពេលវែងនៃជំងឺនេះបានផងដែរ៕