ពពួកប៉ារ៉ាស៊ីត គឺកើតមានច្រើនជាងអ្វីដែលមនុស្សភាគច្រើនបានដឹង។ វាមានប្រភេទខុសគ្នាជាច្រើន។ មនុស្សភាគច្រើនអាចមានពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា…) នៅក្នុងពោះវៀនដោយមិនដឹងខ្លួន ជាពិសេសនៅតំបន់ដែលការរស់នៅមិនមានអនាម័យល្អ ឬការទទួលទានអាហារដែលមិនអនាម័យល្អ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
យើងអាចប្រើប្រាស់ថ្នាំដើម្បីសម្លាប់ពពួកប៉ារ៉ាស៊ីតដែលមាននៅក្នុងពោះវៀនយើងបាន។ ប៉ុន្តែក្រៅពីថ្នាំ យើងក៏មានអ្វីផ្សេងដែលមិនមែនជាថ្នាំ ដែលអាចប្រើដើម្បីសម្លាប់ពួកប៉ារ៉ាស៊ីតទាំងនេះបាន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ដែលពេលនេះយើងនឹងនិយាយពីអត្ថប្រយោជន៏របស់ខ្ទឹមស។
ខ្ទឹមស គឺជាអ្នកប្រឆាំងនឹងវត្ថុអាក្រក់។ វីរុស ផ្សិត បាក់តេរី ប៉ារ៉ាស៊ីត និងជំងឺមហារីកទាំងអស់ គឺស្អប់ខ្ទឹមសខ្លាំងណាស់។ វាជាឱសថដ៏អស្ចារ្យ និងល្អបំផុតនៅក្នុងការសម្លាប់អ្វីៗដែលអាក្រក់ក្នុងរាងកាយ។
ខ្ទឹមស ក៏មានឥទ្ធិពលខ្លាំងណាស់សម្រាប់ពពួកសត្វជញ្ជក់ឈាមដូចជាមូស រុយ និងចៃផងដែរ៕