ជាទូទៅ វ៉ាក់សាំងដែលមានផ្ទុកវីរុសដែលត្រូវបានសម្លាប់ហើយ (អសកម្ម)អាចចាក់បានក្នុងអំឡុងពេលមានផ្ទៃពោះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
វ៉ាក់សាំងដែលមានផ្ទុកវីរុសដែលនៅរស់មិនត្រូវបានណែនាំឲ្យប្រើសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
វ៉ាក់សាំងទាំងពីរខាងក្រោមនេះត្រូវបានគេណែនាំឲ្យចាក់ជាទូទៅក្នុងអំឡុងពេលមានផ្ទៃពោះ៖
• វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ៖ ថ្នាំបង្ការជំងឺផ្តាសាយនេះត្រូវបានណែនាំឲ្យចាក់សម្រាប់ស្ត្រីដែលមានផ្ទៃពោះក្នុងអំឡុងពេលរដូវផ្តាសាយ ដែលជាធម្មតា គឺនៅខែវិច្ឆិកាដល់ខែមីនា។ វ៉ាក់សាំងជំងឺផ្តាសាយនេះត្រូវបានបង្កើតឡើងពីមេរោគដែលងាប់ ដូច្នេះវាមានសុវត្ថិភាពសម្រាប់ទាំងអ្នក និងកូនរបស់អ្នកផងដែរ។ តែសូមជៀសវាងវ៉ាក់សាំងដែលបាញ់ច្រមុះ ព្រោះវាត្រូវបានធ្វើឡើងពីវីរុសដែលនៅរស់។
ថ្នាំបង្កាជំងឺតេតាណុស ត្រូវបានគេណែនាំឲ្យចាក់ក្នុងអំឡុងពេលមានផ្ទៃពោះ៕