​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ទាំង ៥ ដែល​អ្នក​ជំនាញ​បាន​ណែនាំ​ថា មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការកាត់បន្ថយ ក៏ដូចជា​កម្ចាត់​ជាតិ​ខ្លាញ់ ចេញពី​រាងកាយ​របស់​អ្នក​។​

១. កុំ​ផ្លាស់ប្តូរ​ទម្លាប់​ភ្លាមៗ ប៉ុន្តែ ចូរ​ព្យាយាម​បន្តិច​ម្តងៗ ជាពិសេស ការ​ទទួលទាន​អាហារ និង​ការ​ហាត់ប្រាណ មិន​មែន​ថា កាត់បន្ថយ​ចំណី គឺ​ឈប់​ញ៉ាំ​តែម្តង​នោះទេ​។​

២. ដាក់​គោលដៅ​តូចៗ​បាន​ហើយ​! ឧទាហរណ៍ អ្នក​ត្រូវ​សម្រក​ទម្ងន់ ឲ្យបាន​ត្រឹម​តែ ១០០ ក្រាម​ប៉ុណ្ណោះ ក្នុង​រយៈពេល​មួយ​អាទិត្យ (​មិន​ត្រូវ​ដាក់​កំហិត​ខ្លួនឯង ឲ្យ​ស្រ​កបាន​ពីរ​បី​គី​ឡូ ក្នុង​មួយអាទិត្យ​នោះទេ​)​។​

៣. ញ៉ាំ​អាហារ​ពិតប្រាកដ នេះ​មានន័យ​ថា ញ៉ាំ​អាហារ​ដែល​អ្នក​ត្រូវ​ញ៉ាំ និង​មាន​សារធាតុចិញ្ចឹម​ប៉ុណ្ណោះ មិន​ត្រូវ​ញ៉ាំ​លេង ញ៉ាំ​កំដរ​អារម្មណ៍ ញ៉ាំ​បំបាត់​អផ្សុក ឬ​បំបាត់ទុក្ខ​នោះទេ​។​

៤. ញ៉ាំ​ជាតិ​សរសៃ ពីព្រោះ វា​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការជួយ​ឲ្យ​អ្នក មាន​សុខភាព​ល្អ ក្រពះ​ពោះវៀន​ដើរ​ស្រួល ហើយ​ការ​សម្រក​ទម្ងន់ ក៏​រលូន​ទៅ​តាម​នោះដែរ​។​

៥. កុំ​ខ្លាច​ការ​ធា​ត់ ហើយ​តម​ការ​ញ៉ាំ​ខ្លាញ់​នោះ ពីព្រោះ ខ្លាញ់​មួយចំនួន ពិតជា​មាន​សារៈសំខាន់ សម្រាប់​សុខភាព​របស់​អ្នក ដូចជា ប្រេង​អូ​លីវ និង​ខ្លាញ់ត្រី​អូ​មេហ្កាបី​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង