ការមានផ្ទៃពោះ ការបំបៅដោះកូន ការប្រើថ្នាំពន្យារកំណើត ឬរាំងរដូវ សុទ្ធតែធ្វើឲ្យស្រ្តីមិនមករដូវទាំងអស់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការផ្លាស់ប្តូររបបអាហារ គឺជារឿងសំខាន់នៅពេលកំពុងតែព្យាបាលការមិនមករដូវ។ ចាប់តាំងពីមានបញ្ហាដូចជាធាត់ជ្រុល ស្គមពេក និងកង្វះជាតិដែក គឺជាមូលហេតុដែលកើតមានជាញឹកញាប់មក របបអាហារសម្រាប់ស្រ្តីមិនមករដូវ ត្រូវបានណែនាំឲ្យស្រ្តីអនុវត្តតាម ដើម្បីពង្រឹងដល់សុខភាពទូទៅ និងមុខងារក្នុងខ្លួន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• របបអាហារត្រូវតែមានជាតិដែកឲ្យបានច្រើនដូចជា ថ្លើមសត្វ អាហារសមុទ្រ ស្ពៃបៃតងចាស់ និងសណ្តែកសៀង។ ការធ្វើបែបនេះជួយបង្ការបញ្ហាកង្វះអាហារូបត្ថម្ភដូចជា ជំងឺស្លេកស្លាំង ដែលអាចធ្វើឲ្យមិនមករដូវបាន។
• ចូរជៀសវាងអាហារដែលសម្រកទម្ងន់ ព្រោះវាអាចធ្វើឲ្យអាការៈមិនមករដូវកាន់តែធ្ងន់ធ្ងរ។ ចូរធ្វើឲ្យបាននូវទម្លាប់នៃការញ៉ាំអាហារផ្តល់នូវសុខភាព និងហាត់ប្រាណជាទៀងទាត់ ដើម្បីសម្រកទម្ងន់ឲ្យមានសុវត្ថិភាព។
• ជៀសវាងអាហារមានជាតិខ្លាញ់ និងផលិតផលដែលមានជាតិខ្លាញ់ខ្ពស់។ ចូរប្រើប្រាស់ប្រេងអូលីវ ដើម្បីចំអិនអាហារ សម្រកទម្ងន់ និងបន្ថែមអាហារមានជាតិសរសៃ ដើម្បីសម្រួលដល់ការរំលាយអាហារ និងបំបែកអាហារ។
• បើសិនជាអ្នកជាមនុស្សស្គម ចូរបង្កើនការទទួលទានប្រូតេអ៊ីន និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប។ ការធ្វើបែបនេះនឹងជួយអោយអ្នកកឡើងទម្ងន់ តែមានសុខភាពល្អ។
• មិនត្រូវភ្លេចប្រើថ្នាំបំប៉នវីតាមីន និងជាតិរ៉ែជាមួយវីតាមីនអាស៊ីតហ្វូលិចទេ ព្រោះកង្វះជីវជាតិទាំងនេះអាចបណ្តាលឲ្យស្រ្តីមិនមករដូវបាន៕