ឆ្អឹង រីកលូតលាស់លឿនអំឡុងពេលវ័យជំទង់ ហើយមនុស្សវ័យជំទង់ ត្រូវការកាល់ស្យូមគ្រប់គ្រាន់ ដើម្បីសាងសង់ឆ្អឹងឲ្យរឹងមាំ និងប្រយុទ្ធប្រឆាំងនឹងការបាត់បង់ឆ្អឺងនៅថ្ងៃក្រោយក្នុងជីវិត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប៉ុន្តែ មនុស្សជាច្រើនមិនទទួលបានបរិមាណកាល់ស្យូមគ្រប់គ្រាន់ប្រចាំថ្ងៃនោះទេ។ បន្ថែមពីលើនេះ អ្នកដែលជក់បារី ឬផឹកទឹកក្រូច ផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬស្រា អាចទទួលបានជាតិកាល់ស្យូមតិច ដោយសារតែសារធាតុទាំងនោះរំខានដល់មធ្យោបាយដែលខ្លួនស្រូប និងប្រើកាល់ស្យូម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
កាល់ស្យូម នៅនឹងឆ្អឹងចាប់ផ្តើមថយចុះនៅពេលពេញវ័យ ហើយមនុស្សទូទៅបានបាត់បង់ដង់ស៊ីតេឆ្អឹង នៅពេលដែលពួកគេកាន់តែមានអាយុច្រើន ជាពិសេសស្ត្រី។ មនុស្សវ័យជំទង់ ជាពិសេសក្មេងស្រី ដែលអាហារមិនផ្តល់សារជាតិចិញ្ចឹម ដើម្បីសាងសង់ឆ្អឹងឲ្យដល់កម្រិតនោះ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺឆ្អឹង ដូចជាជំងឺពុកឆ្អឹង ដែលបង្កើនហានិភ័យនៃការបាក់ដោយសារតែឆ្អឹងខ្សោយ។
កាល់ស្យូម ក៏ដើរតួសំខាន់ក្នុងការកន្ត្រាក់របស់សាច់ដុំ បញ្ចូនសារតាមរយៈសរសៃវិញាណ និងបញ្ចេញអ័រម៉ូន។
ប្រសិនបើមនុស្សមិនទទួលបានកាល់ស្យូមគ្រប់គ្រាន់ពីចំណីអាហារនោះទេ ខ្លួននឹងយកកាល់ស្យូមពីឆ្អឹង ដើម្បីធានាដល់មុខងារធម្មតានៃកោសិកា ដែលនេះអាចនាំឲ្យឆ្អឹងខ្សោយ។
ប្រសិនបើអ្នកទទួលបានកាល់ស្យូម និងធ្វើលំហាត់ប្រាណគ្រប់គ្រាន់ នៅពេលដែលអ្នកនៅក្មេង និងបន្តធ្វើវានៅពេលដែលអ្នកវ័យជំទង់ អ្នកនឹងឈានចូលមនុស្សពេញវ័យជាមួយនឹងឆ្អឹងរឹងមាំបំផុត៕