មានមូលហេតុជាច្រើននៃការស្ងួតមាត់។ ការស្ងួតមាត់ កើតមានទូទៅបំផុត ហើយវាជាផលរំខាននៃថ្នាំ ដែលបង្កឲ្យថយចុះការផលិតទឹកមាត់ ដែលលរួមមានថ្នាំលើសឈាម ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំបញ្ចុះទឹកនោម ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត និងថ្នាំដទៃទៀតជាច្រើន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មូលហេតុដទៃទៀតនៃការស្ងួតមាត់ គឺការព្យាបាលដោយការបាញ់កាំរស្មីវិទ្យុសកម្ម ដើម្បីព្យាបាលដុំមហារីកនៃខួរក្បាល និងក ជំងឺនៃក្រពេញទឹកមាត់ ជំងឺទឹកនោមផ្អែម ការមិនមានស្ថេរភាពនៃអ័រម៉ូន ការដកដង្ហើមតាមមាត់ គេងមិនដកដង្ហើម និងជំងឺអូតូអ៊ុយមីន ដូចជាជំងឺរលាកសន្លាក់ឆ្អឹងជាដើម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ជំងឺនៃការញ៉ាំ ដូចជា ការញ៉ាំច្រើន ការមិនញ៉ាំសោះ គឺជាកត្តាហានិភ័យដទៃទៀត សម្រាប់ការវិវត្តទៅជាការស្ងួតមាត់នេះ។ ការផឹកទឹកមាត់ អាចត្រូវបានថយចុះ ប្រសិនបើបំពង់បង្ហូរទឹកមាត់ធំក្លាយជាស្ទះ ដូចជាដុំ ឬការឆ្លងមេរោគនៅនឹងផ្លូវនោះ។
មាត់ស្ងួត ជារឿយៗ នឹងកើតមានឡើងអំឡុងពេលមានផ្ទៃពោះ ឬពេលបំបៅដោះកូន ដោយសារតែខ្វះជាតិទឹក និងការប្រែប្រួលអ័រម៉ូន។ កត្តាជម្រុញដទៃទៀតរួមមាន ស្ត្រេស ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការខ្វះជាតិទឹក៕