​គេ​និយាយថា ស្ត្រី​ជា​ច្រើន មិន​ពេញចិត្ត​នឹង​ទំហំ ឬ​រូបរាង សុដន់​បស់​ខ្លួន​នោះទេ ហើយ​ពួកគេ​ទាំងនោះ បាន​ខិតខំ​ស្វែងរក​វិធី​ជាច្រើន ដើម្បី​កែសម្រួល​។ ការប្រើប្រាស់​ថ្នាំ ការចាក់​បញ្ចូល​សារធាតុ​ស៊ី​លី​កូន និង​ការវះកាត់ ពិតជា​អាច​ដោះស្រាយ​បាន​មែន​ទេ ប៉ុន្តែ គ្រោះថ្នាក់ ការ​ប្រឈម និង​ផលវិបាក​នានា ពិតជា​មាន​ច្រើន​ណាស់ ដូច្នេះ យើងខ្ញុំ​មិន​លើកទឹកចិត្ត ឲ្យ​ស្ត្រី​ទាំងអស់ ធ្វើ​បែបនេះ​នោះ​ទេ​។​

​បើ​អឺចឹង តើ​វា​មាន​វិធីសាស្ត្រ​ណា ដែល​អាច​ដោះស្រាយ និង​ជួសជុល​បាន​ខ្លះទៅ​?

គ្រូពេទ្យ​ជំនាញ​ជាច្រើន បាន​លើកឡើង​នូវ ការទទួល​ចំណីអាហារ​មួយចំនួន ដើម្បី​ជួយ​ឲ្យ​សុដន់​របស់​អ្នក មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត​បាន​ផងដែរ​។​

​អ្វី​ដែល​ស្ត្រី​គួរ​ទទួល​ទាន មានដូចជា ៖

១. ផ្លែ​ផ្លាំ​
២. វ៉ាល់​ណាត់​
៣. ប្រូ​ខូលី​
៤. ត្រី​
៥. ប្រេង​អូ​លីវ​
៦. ផ្លែ​ប៉ោម​ខៀវ​។​

​យ៉ាងណាមិញ ក្រៅ​ពី​ជួយ​លើក​សម្រស់​សុដន់​របស់​អ្នក វា​នៅ​អាច​ជួយ​ការពារ​អ្នក ពី​ជំងឺ​មហារីក ឬ​ជំងឺ​សុដន់​នានា​បាន​ថែម​ទៀត​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង