ជំងឺក្បាលធំ កើតឡើងនៅពេលដែលមានការស្ទះចរាចរនៃទឹកខួរក្បាល និងខួរឆ្អឹងខ្នង ពីចន្លោះនៅក្នុងខួរក្បាលចេញទៅលើផ្ទៃនៃខួរក្បាល និងចុះទៅខួរឆ្អឹងខ្នង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នៅពេលដែលខួរឆ្អឹងខ្នងចាល់ច្រើនពេក បន្ទប់ខួរក្បាលចាប់ផ្តើមរីកធំ និងធ្វើឲ្យកើនសម្ពាធទៅលើខួរក្បាល ដែលបន្តិចម្តងៗ វាធ្វើឲ្យក្បាលរបស់ទារករីកធំឡើងៗ ទើបគេហៅជំងឺនេះថា ជាជំងឺក្បាលធំ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ជំងឺក្បាលធំអាចជាបញ្ហាដែល ៖
• កើតពីកំណើត បានន័យថា កើតមានមុនពេលសម្រាលកូន
• ប្រហែល ៨០ ភាគរយនៃកុមារដែលមានខួរឆ្អឹងខ្នងបិទមិនជិត
• កើតក្រោយពីកំណើត ដែលរួមមានផលវិបាកនៃការឆ្លងមេរោគនៅលើស្រោមខួរក្បាល (ជំងឺរលាកស្រោមមខួរ) ការហូរឈាមនៅក្នុង ឬនៅជុំវិញខួរក្បាល ដោយសារតែការកើតមិនគ្រប់ខែ ឬដុំសាច់ខួរក្បាលជាដើម។
ការកើនសម្ពាធទៅលើខួរក្បាល ដោយសារតែជំងឺក្បាលធំ អាចបណ្តាលអោយខូចខាតដល់ខួរក្បាលបាន៕