ថ្លើម គឺជាសរីរាង្គមួយដ៏សំខាន់នៅក្នុងរាងកាយ និងមុខងារដ៏សំខាន់ដើម្បីរំលាយ និងសំយោគសារធាតុចិញ្ចឹមពីអាហារដែលអ្នកបរិភោគ និងជួយច្រោះយកសារធាតុពុលចេញពីក្នុងឈាមផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
វាជាការសំខាន់ណាស់ ដែលអ្នកគួរកាត់បន្ថយជាតិសូដ្យូម ជាតិស្ករ ជាតិខ្លាញ់នៅក្នុងអាហារ និងមិនគួរទទួលទានគ្រឿងស្រវឹង ដើម្បីរក្សាថ្លើមរបស់អ្នកអោយមានសុខភាពល្អ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• កាត់បន្ថយជាតិសូដ្យូម និងការទទួលទានស្ករ ៖ របបអាហារដែលមានជាតិស្ករ និងអំបិលខ្ពស់ អាចបង្កភាពអន្តរាយដល់ថ្លើមរបស់អ្នក។ ការញុំាអាហារដែលមានអំបិលច្រើនពេក អាចបណ្តាលឲ្យចាល់ជាតិទឹកនៅក្នុងរាងកាយរបស់អ្នក។ ការទទួលទានជាតិសូដ្យូមក្នុងបរិមាណមួយល្មមសម្រាប់មនុស្សពេញវ័យគឺ ១៥០០ មីលីក្រាមក្នុងមួយថ្ងៃ។ ចំនែកឯរបបអាហារមានជាតិស្ករខ្ពស់ អាចធ្វើឱ្យអ្នកមានហានិភ័យជាមួយនឹងជំងឺធាត់ខ្ពស់ និងប៉ះពាល់ទៅលើថ្លើមអ្នក។ ដូច្នេះ ដើម្បីជំនួសឲ្យការទទួលទានអាហារដែលមានកាបូអ៊ីដ្រាតច្រើនដូចជានំ ឬនំដូណាត់ អ្នកគួរជ្រើសរើសអាហារដែលល្អចំពោះសុខភាព ដូចជានំប៉័ងធ្វើពីគ្រាប់ធញ្ញជាតិសុទ្ធ និងបន្លែស្រស់ជាដើម។
• ការកំណត់ការទទួលទានជាតិខ្លាញ់ ៖ ជាតិខ្លាញ់ច្រើនពេកអាចបង្កើនហានិភ័យនៃការធាត់ និងជំងឺខ្លាញ់រុំថ្លើម។ អ្នកគួរតែទទួលជាតិខ្លាញ់កុំឲ្យលើសពី ២០ ទៅ៣៥ ភាគរយជាប្រចាំថ្ងៃ។ នំខូឃីស៍ និងសាច់ មានជាតិខ្លាញ់មិនល្អខ្ពស់ ដូច្នេះអ្នកគួរតែកាត់បន្ថយ៕