ភាគច្រើននៃការក្តៅខ្លួន ត្រូវបានបង្កឡើងដោយសារការបង្ករោគរបស់មេរោគ ឬបាក់តេរី ប៉ុន្តែ វាក៏អាចបង្កឡើងដោយសារជាតិពុល ជំងឺមហារីក ឬជំងឺប្រព័ន្ធភាពស៊ាំមិនប្រក្រតីផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
គ្រុនក្តៅ គ្រាន់តែជារោគសញ្ញានៃជំងឺមួយតែប៉ុណ្ណោះ វាមិនមានជំងឺនោះទេ។ ប្រសិនបើមនុស្សម្នាក់ដែលមានសុខភាពល្អហើយ ស្រាប់តែក្តៅខ្លួនដោយសារតែជំងឺណាមួយនោះ វាមិនអាចនឹងបណ្តាលឲ្យខូចខួរក្បាលបាននោះទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សូម្បីតែប្រកាច់ដែលបានកើតមានឡើងនៅលើកុមារ ក៏មិនបណ្តាលឲ្យយមានការខូចខាតទៅលើសរីរាង្គណាមួយដែរ។
អ្វីដែលគួរឲ្យព្រួយបារម្ភចំពោះការក្តៅខ្លួនខ្លាំងគឺ នៅពេលដែលកំដៅចេះតែឡើងមិនព្រមចុះសោះ។ កាលណាកំដៅចេះតែឡើងខ្ពស់ទៅៗ អាចនាំឲ្យដាច់សរសៃឈាមខួរក្បាលព្រោះខួរក្បាលជាសរីរាង្គមួយដែលត្រូវការសីតុណ្ហភាពថេរ។
កាលណាក្តៅខ្លួនខ្លាំង វាអាចនាំឲ្យខ្លួនប្រាណមនុស្សយើងប្រើប្រាស់ទឹកនៅក្នុងខ្លួនកាន់តែច្រើន ដែលជាហេតុនាំអោយខ្លួនអ្នកខ្វះជាតិទឹក ដូច្នេះ អ្នកគួរតែប្រយត្ន័ចំពោះបញ្ហាខ្វះជាតិទឹកនេះ៕