រោគប្រមេះ គឺជាជំងឺឆ្លង ដែលរីករាលដាលតាមរយៈទំនាក់ទំនងផ្លូវភេទ។ ចំពោះបុរស ជាញឹកញាប់កើតមាននៅក្នុងបង្ហួរនោម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចំពោះស្ត្រី ជាធម្មតា វាកើតមាននៅក្នុងបង្ហូរនោម មាត់ស្បូន ឬទាំងពីរ។ វាក៏អាចបង្កជំងឺនៅលើរន្ធគូថ បំពង់ក និងសរីរាង្គអាងត្រគាកផ្សេងទៀតផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នៅក្នុងករណីដ៏កម្រមួយចំនួន វាអាចបង្កជំងឺនៅលើភ្នែក។ ជំងឺប្រមះទឹកបាយ មិនបង្កឲ្យមានបញ្ហានោះទេ ប្រសិនបើអ្នកព្យាបាលវាបានឆាប់រហ័ស។
ប៉ុន្តែ ប្រសិនបើវាត្រូវបានទុក ឬមិនព្យាបាល វាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ សម្រាប់ស្ត្រី ជំងឺប្រមេះ បើមិនបានព្យាបាលនោះទេ វាអាចផ្លាស់ទីទៅក្នុងស្បូន បំពង់ដៃស្បូន និងអូវ៉ែ។
នេះអាចបណ្តាលឲ្យជាលិកាបង្កើតជាស្នាម និងមានការឈឺចាប់ និងការរលាក ដែលគេស្គាល់ថា ជាជំងឺរលាកសរីរាង្គអាងត្រគៀក។ ជំងឺរលាកសរីរាង្គអាងត្រគៀក អាចបណ្តាលឲ្យស្រ្តីគ្មានកូន ឬការមានកូនក្រៅស្បូន។
សម្រាប់បុរសជំងឺប្រមេះដែលមិនមានការព្យាបាល អាចបង្កើនហានិភ័យនៃជំងឺមហារីកប្លោកនោមបាន៕