ជាទូទៅ ការពុលអាហារបណ្តាលឲ្យចង្អោរ ក្អួត និងរាគ ដែលមិនមានលាយឈាម ឬពេលខ្លះមានលាយឈាម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
បន្ទាប់ពីការបរិភោគអាហាររួចបានមួយម៉ោង អ្នកជំងឺចាប់ផ្តើមមានអារម្មណ៍ថា រមួលពោះ រាគ និងក្អួត។ មេរោគបាក់តេរី និងប៉ារ៉ាស៊ីត ក៏អាចនាំឲ្យមានរាគដូចគ្នាផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើការរាគរូសបង្កឡើងដោយសារមេរោគនោះ រោគសញ្ញាអាចមានរយៈពេលចាប់ពីមួយថ្ងៃ រហូតដល់ទៅពីរខែ ឬយូរជាងនេះ អាស្រ័យតាមប្រភេទនៃការឆ្លងមេរោគនោះ។
រោគសញ្ញា ដែលមានបន្ទាប់ពីអ្នកញុំាអាហារហើយ បញ្ជាក់ថា អ្នកពុលអាហារមានដូចជា ៖
• ក្អួត
• រាគ
• បែកញើស
• វិលមុល
• ហៀរទឹកភ្នែក
• ចេញទឹកមាត់ច្រើន
• វង្វេង
• ឈឺក្រពះ ដែលជារោគសញ្ញានៃការពុលអាហារគីមី ឬដោយសារជាតិពុលដូចជាផ្សិតពុលជាដើម
• ស្រវាំងភ្នែក
• សាច់ដុំខ្សោយ
• ពិបាកលេប
• មិនសូវនិយាយស្តី៕