សណ្តែក ជាអាហារដែលសម្បូរប្រូតេអ៊ីន ជាតិសរសៃ និងសារជាតិប្រឆាំងអុកស៊ីតកម្ម។ មិនតែប៉ុណ្ណោះ សណ្តែក អាចជួយបង្ការជំងឺមួយចំនួនទៀតផង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចំពោះអ្នកដែលមិនបរិភោគសាច់ ពួកគេអាចទទួលទានសណ្តែកជំនួសវិញ។ គ្រូពេទ្យជំនាញបានផ្តល់អនុសាសន៍ថា ដោយសារតែសណ្តែក គឺជាអាហារដែលមានជីវជាតិ ដូច្នេះ ជាគោលការណ៍គាត់បានណែនាំឲ្យទទួលទានសណ្តែក ១ ទៅ ៣ ពែងក្នុងមួយសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
សណ្តែកឆ្អិនមួយពែង មានប្រហែល ១២ ក្រាមនៃជាតិសរសៃ ដូច្នេះ ចំពោះស្ត្រីពេញវ័យ គួរទទួលទានសណ្តែកពី ២១ ទៅ ២៥ ក្រាមក្នុងមួយថ្ងៃ និងបុរសពេញវ័យគួរទទួលទានសណ្តែកពី ៣០ ទៅ ៣៨ ក្រាម។
ភាពខុសគ្នារវាងជាតិប្រូតេអ៊ីននៅក្នុងសាច់ និងនៅក្នុងសណ្តែកគឺ ជាតិប្រូតែអ៊ីននៅក្នុងសាច់រំលាយលឿនជាងជាតិប្រូតេអ៊ីនដែលមាននៅក្នុងសណ្តែកដែលជាហេតុធ្វើឲ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរ៕