តែផ្កាម្លិះ មានអត្ថប្រយោជន៍ពិសេសសម្រាប់សុខភាព ដោយសារតែវាមានកម្រិតសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
តែផ្កាម្លិះ ផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជា កាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង ជំងឺសម្ពាធឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងបន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• កាត់បន្ថយអត្រានៃការកើតជំងឺមហារីកបំពង់អាហារ ៖ ការសិក្សាមួយបានរកឃើញថាមនុស្សដែលទទួលទានតែបានច្រើន ទោះបីជាតែអ៊ូឡុង តែបៃតង ឬតែផ្កាម្លិះ (សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេ) ក៏ដោយ ក៏អាចជួយកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកបាន ០,៥ ដងដែរ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលទានតែ។
• វាជួយឲ្យអ្នកស្ងប់អារម្មណ៍ និងកាត់បន្ថយអត្រានៃជំងឺបេះដូង ៖ ក្លិនតែផ្កាម្លិះ អាចធ្វើឲ្យអ្នកងងុយគេង ដោយសារក្លិននៃតែផ្កាម្លិះមានសកម្មភាពទៅលើប្រពន្ធ័សរសៃប្រសាទរបស់អ្នក ធ្វើឲ្យអ្នកស្ងប់អារម្មណ៍ និងជួយកាត់បន្ថយជំងឺបេះដូង តាមរយៈការបន្ថយសម្ពាធឈាម និងភាពតានតឹង ចំពោះអ្នកដែលមានលើសសម្ពាធឈាម។
• កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងបន្ថយកូឡេស្តេរ៉ូល ៖ ការសិក្សាបានបង្ហាញអោយឃើញថា តែរបស់ចិន និងតែផ្កាម្លិះ អាចជួយកាត់បន្ថយជាតិពុលក្នុងឈាម និងជួយមុខងារថ្លើម ហើយជួយបង្កើនកូឡេស្តេរ៉ូលល្អ៕