ការឈឺបំពង់ក អាចបណ្តាលមកពីវីរុស ឬបាក់តរី។ មូលហេតុទូទៅបំផុតនៃការឈឺបំពង់ក គឺជាវីរុស។ ការឈឺបំពង់កដោយវិរុសភាគច្រើនកើតឡើងដោយរោគសញ្ញាផ្តាសាយដទៃទៀត ដែលអាចមានដូចជាហៀរសំបោរ ក្អក ភ្នែកក្រហម ឬហូរទឹកភ្នែក និងកណ្តាស់។

ថ្វីបើវាអាចមិនស្រួលក៏ដោយ ការឈឺចាប់ ឬការរលាកបំពង់ក ជាធម្មតា គឺមានលក្ខណៈបណ្តោះអាសន្ន។ អាស្រ័យលើមូលហេតុការរលាក និងការឈឺបំពង់ក វាច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។

ឧទាហរណ៍ ប្រសិនបើការឈឺចាប់ គឺបង្កឡើងដោយសារជំងឺផ្តាសាយ ជាធម្មតា វាត្រូវបានដោះស្រាយក្នុងរយៈពេលមួយសប្តាហ៍។

ប្រសិនបើមានការបង្ករោគដោយបាក់តេរី ឬផ្សិត វាបង្កឲ្យមានការឈឺចាប់ ហើយការព្យាបាលជាទូទៅទទួលបានជោគជ័យ។ ក្នុងពេលនេះ អ្នកអាចប្រើឱសថផ្ទះ ដើម្បីគ្រប់គ្រងរោគសញ្ញា និងបន្ថយការមិនស្រួល។

យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃរោគពងបែកមាត់ ឬការឈឺបំពង់ក យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។

កាល់សិបទីន © ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។

យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕