កូឡេស្តេរ៉ូល គឺជាសារធាតុម៉្យាង ដែលត្រូវបានបង្កើតឡើងដោយថ្លើម។ វាគឺជាជាតិខ្លាញ់មួយដែលរាងកាយបានបង្កើត និងត្រូវបានប្រើ ដើម្បីបង្កើតបានជាភ្នាសនៃកោសិកា និងអ័រម៉ូនមួយចំនួន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប្រសិនបើអ្នកមិនដែលញ៉ាំបឺរហ្គ័រ ឬការ៉េមទេនោះ ខ្លួនរបស់អ្នកនឹងមានកូឡេស្តេរ៉ូលគ្រប់គ្រាន់ ដើម្បីបំពេញដំណើរការបានរលូន។ នេះដោយសារតែថ្លើមបង្កើតវាបានគ្រប់គ្រាន់ សម្រាប់មុខងារនៃខ្លួនប្រាណដែលមានសុខភាព។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ជាការពិត ថ្លើមផលិតប្រហែល ១.០០០ មីលីក្រាមនៃកូឡេស្តេរ៉ូលក្នុងមួយថ្ងៃ។ សល់ប៉ុន្មាន បានមកពីអាហារដែលយើងញ៉ាំ។
ទោះបីជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិមិនមានកូឡេស្តេរ៉ូលក៏ដោយ ប៉ុន្តែ អាហារដែលបានមកពីសត្វគឺមាន ដូចជា ៖
- ស៊ុតក្រហមៗ
- សាច់
- សាច់បក្សី
- អាហារសមុទ្រ
- ផលិតផលនានា ដូចជាទឹកដោះគោ និងការ៉េមជាដើម៕