ជាការពិត អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូររបៀបនៃការគេងរបស់អ្នក ពីព្រោះការគេងក្នុងកាយវិការដដែល អាចធ្វើឲ្យអ្នកមានបញ្ហាបាន។
យ៉ាងណាមិញ ការគេងផ្អៀងទៅខាងឆ្វេង ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ ចំពោះមនុស្សមួយចំនួន។
ការពារជំងឺធ្ងន់ធ្ងរផ្សេងៗ
ការគេងនៅចំហៀងឆ្វេង អាចពង្រឹងដល់សុខភាព ដោយជួយបញ្ចេញជាតិពុល ចេញពីរាងកាយ។ វាអាចការពារអ្នក ពីជំងឺនានា បានយ៉ាងមានប្រសិទ្ធភាព។
ពង្រឹងដល់តួនាទីថ្លើម និងតម្រងនោម
សរីរាង្គទាំងនេះ គឺជាអ្នករំលាយអាហារ ហើយបញ្ចេញសារធាតុពុល និងកាកសំណល់ ចេញពីរាងកាយ។ ការគេងផ្អៀងទៅខាងឆ្វេង អាចនឹងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបញ្ចេញជាតិពុល ជាងការគេងទៅស្តាំ។
ជួយដល់ការរំលាយអាហារ
ការគេងទៅខាងឆ្វេង ធ្វើឲ្យក្រពះ និងលំពែង មិនមានសម្ពាធ ឬទ្រទម្ងន់អ្វីនោះទេ ដូច្នេះ វាអាចធ្វើការបានយ៉ាងល្អ ក្នុងការរំលាយអាហារ៕