ពីព្រោះ ដើម្បីងាយស្រួលក្នុងការពិនិត្យ និងព្យាបាលជំងឺ ឲ្យមានប្រសិទ្ធភាពខ្ពស់។
ជាស្ត្រី អ្នកគួរតែមានទម្លាប់ប្រឹក្សាយោបល់ ក៏ដូចជាពិនិត្យសុខភាពជាប្រចាំ យ៉ាងហោចណាស់ ឲ្យបានម្តង ឬពីរដងក្នុងមួយឆ្នាំ ដើម្បីតាមដាន និងបង្ការបញ្ហានានា។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែដឹង អំពីសុខភាពស្ត្រីខ្លួនឯង ពេលអ្នកទៅជួបគ្រូពេទ្យ ៖
១. កុំមានការខ្មាស់អៀន ក្នុងការនិយាយ ឬបង្ហាញប្រដាប់ភេទ និងបញ្ហារបស់អ្នក ទៅកាន់វេជ្ជបណ្ឌិត (បើអ្នកលាក់បាំង ឬកុហក នោះការពិនិត្យ និងការព្យាបាល ក៏មិនល្អទៅតាមនោះដែរ)
២. កុំភ័យខ្លាចថា ប្រដាប់ភេទរបស់មានក្លិនមិនល្អ ឬមិនស្អាត ចំពោះមុខគ្រូពេទ្យ ពីព្រោះ ពួកគាត់អាចនិយាយបានថា អ្វីក៏ធ្លាប់ឃើញដែរ
៣. ស្ត្រីមិនទាន់រៀបការខ្លះ ប្រហែលជាគិតថាខ្មាស់ និងបាត់បង់ភាពបរិសុទ្ធ នៅពេលពិនិត្យបែបនេះ ប៉ុន្តែ វាមិនដូច្នេះនោះទេ
៤. ម្តងទៀត … ត្រូវរ៉ាយរ៉ាប់ និងពិពណ៌នាបញ្ហារបស់អ្នកឲ្យបានច្បាស់លាស់ ទៅដល់គ្រូពេទ្យរបស់អ្នក
៥. ត្រូវហ៊ានសាកសួរគ្រូពេទ្យវិញ ចំពោះអ្វីដែលអ្នកឆ្ងល់ សូម្បីតែការរួមភេទ ការជួយខ្លួនឯង ជំងឺកាមរោគ ឬបញ្ហាផ្សេងៗទៀត៕