លោកយាយលោកតា ដែលស្រឡាញ់គ្នាបានយូរ ក៏ទាមទារ ការខិតខំប្រឹងប្រែង ដើម្បីរក្សាចំណងស្នេហានេះផងដែរ។ សុភមង្គល ទាមទារការស្រឡាញ់ ការយកចិត្តទុកដាក់ ការអត់អោន និងការអត់ធ្មត់ ជារៀងរាល់ថ្ងៃ។
ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលអ្នកគួរដាក់បញ្ចូល ទៅក្នុងគ្រួសាររបស់អ្នក ហើយរង់ចាំមើលថាតើ អ្នកមានសេចក្តីសុខ និងសុភមង្គលប៉ុណ្ណាទៅ?
១. ចូលគេងម៉ោងដូចគ្នា ព្រមជាមួយគ្នា
២. បង្កើតសកម្មភាព ការកំសាន្ត ឬចំណូលចិត្តជាមួយគ្នា
៣. ដើរកាន់ដៃគ្នា
៤. ស្មោះត្រង់ និងអត់អោន ចំពោះកំហុសឆ្គង របស់ដៃគូ
៥. ផ្តោតសំខាន់ទៅលើ ចំណុចវិជ្ជមាន និងអ្វីដែលដៃគូធ្វើបានល្អ មិនមែនគិតអំពី ចំណុចខ្វះខាតឡើយ
៦. អោប និងថើបគ្នារាល់ថ្ងៃ ជាពិសេស ពេលបែកគ្នាទៅធ្វើការ ឬពេលជួបមុខគ្នាវិញ
៧. និយាយថា “បងស្រឡាញ់អូន! ឬ អូនស្រឡាញ់បង” ឲ្យបានញឹកញាប់
៨. ក្រោយពេលភ្ញាក់ពីគេង ត្រូវថើបប្តី ឬប្រពន្ធអ្នក រួចនិយាយថា “អរុណសួស្តី”
៩. និយាយថា “រាត្រីសួស្តី” មុនពេលចូលគេង ទោះបីជាអ្នក ពិបាកចិត្ត ឬកំពុងជួបបញ្ហាអ្វីក៏ដោយ
១០. ទូរស័ព្ទ ឬផ្ញើរសារសួរសុខទុក្ខគ្នា ជារៀងរាល់ថ្ងៃ៕