អ្នកប្រហែលជាចង់សម្រកទម្ងន់ ឲ្យបានពីរបីគីឡូក្នុងមួយថ្ងៃ ហើយខិតខំបើក Internet ស្វែងរកវិធីនេះ វិធីនោះ ប៉ុន្តែ ចុងក្រោយ ទោះជារកឃើញហើយ ក៏មិនប្រាកដថា អ្នកអនុវត្តតាមដែរ គឺបានត្រឹមតែមើល និងស្រមៃក្នុងចិត្តប៉ុណ្ណោះ។ នោះហើយជាលទ្ធផល ដែលធ្វើឲ្យអ្នក កាន់តែឡើងទម្ងន់។

អ្នកណាមិនដឹងថា ភ្លើងសញ្ញាចរាចរណ៍ក្រហម តម្រូវឲ្យយើងឈប់ តែប៉ុន្មានអ្នកទៅ ដែលគោរពនោះ? តើអ្នកណាមិនដឹងថា ការញ៉ាំច្រើន ហើយហាត់ប្រាណតិច ធ្វើឲ្យឡើងទម្ងន់ តែប៉ុន្មានអ្នកទៅ ដែលខំញ៉ាំតិច ហើយហាត់ប្រាណច្រើននោះ?

ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកអំពីវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ ប៉ុន្តែ អ្នកត្រូវអនុវត្តវាផង មិនមែនអានហើយ ស្រកទម្ងន់នោះឡើយ។

១. កត់ត្រាទម្ងន់ខ្លួនឯងជាប្រចាំ
គ្រាន់តែអញ្ចឹង ធ្វើឲ្យអ្នកស្រកទម្ងន់? មែនហើយ កត់ត្រាទម្ងន់ខ្លួនឯងជាប្រចាំ អាចធ្វើឲ្យអ្នកភ្ញាក់ខ្លួន ពេលអ្នកកាន់តែឡើងទម្ងន់។ ការធ្វើបែបនេះ អាចធ្វើឲ្យអ្នកខ្មាស់អៀន ចំពោះខ្លួនឯង និងខំសម្រកទម្ងន់ ពេលអ្នកឃើញទិន្នន័យចេះតែឡើងទៅៗ។

២. ញ៉ាំអាហារនៅផ្ទះ
ចូរចម្អិនអាហារនៅផ្ទះ ញ៉ាំដោយខ្លួនឯង។ មនុស្សគ្រប់គ្នាគិតថា ហេតុអ្វីវាអាចសម្រកទម្ងន់បាន? ពិតណាស់ អ្នកការចម្អិនអាហារញ៉ាំដោយខ្លួនឯង អ្នកអាចជ្រើសរើសអាហារ ដែលមានសុខភាពល្អ មិនមានជាតិខ្លាញ់ មិនសូវមានជាតិស្ករ និងសន្សំថវិការ។ អ្នកដែលញ៉ាំអាហារក្រៅផ្ទះ ភាគច្រើន ខំប្រឹងញ៉ាំអាហារឲ្យអស់ពីចាន ព្រោះស្តាយលុយ ដូច្នេះ វានឹងធ្វើឲ្យអ្នក កាន់តែធាត់លើសដើម។

៣. ដឹងអំពីបរិមាណ ដែលអ្នកគួរញ៉ាំ
អ្នកត្រូវចាំថា ការញ៉ាំតិច តែផ្តល់នូវសុខភាពល្អ នឹងធ្វើឲ្យអ្នក មានរាងកាយសមសួន។ ចូរកាត់បន្ថយអាហារ ចំនួន ១០ ទៅ ២០ ភាគរយជារៀងរាល់ថ្ងៃ មានន័យថា បាយមួយចាន អ្នកញ៉ាំត្រឹមតែ ៨០ ភាគរយទៅគឺបានហើយ។ ម្យ៉ាងវិញទៀត អ្នកគួរឈប់ទទួលទានអាហារសម្រន់ ដែលគ្មានសុខភាព ដូចជា នំផ្អែម ស្ករ បង្អែម ទឹកផ្លែឈើ និងអាហារលឿនៗជាដើម។

៤. កុំបើកទូរទស្សន៍
ការញ៉ាំអាហារ នៅពីមុខទូរទស្សន៍ នឹងធ្វើឲ្យអ្នកភ្លេចខ្លួន ហើយញ៉ាំច្រើនជាងធម្មតា។ ការមើលទូរស្សន៍ នឹងធ្វើឲ្យអ្នកនៅស្ងៀម មិនបញ្ចេញកម្លាំង ហើយគ្មានពេលហាត់ប្រាណ ដើម្បីសម្រកទម្ងន់ឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង