បាក់ទឹកចិត្ត
ខួរក្បាល ជាអ្នកគ្រប់គ្រងសកម្មភាព និងអារម្មណ៍ទាំងមូលរបស់អ្នក។ អារម្មណ៍ត្រេកត្រអាលផ្នែកផ្លូវភេទ ចាប់ផ្តើមនៅក្នុងក្បាល និងធ្វើដំណើរចុះមកក្រោម។ ដូច្នេះ រោគបាក់ទឹកចិត្ត អាចបំផ្លាញដល់ចំណង់តណ្ហា និងបណ្តាលឲ្យអ្នកគ្មានអារម្មណ៍សុខស្រួល។ ក្រៅពីនេះ ថ្នាំមួយចំនួនសម្រាប់ព្យាបាលរោគបាក់ទឹកចិត្ត ក៏អាចប៉ះពាល់ដល់ចំណង់លើគ្រែ និងធ្វើឲ្យលិង្គពិបាកឡើងផងដែរ។
ជាតិអាល់កុល
អ្នកអាចគិតថា ផឹកពីរបីកែវ ដើម្បីដាស់អារម្មណ៍ ប៉ុន្តែ ភាគច្រើន ស្រាច្រើនពេកមិនអាចជួយអ្នកបានទេ។ ការទទួលទានជាតិស្រវឹងច្រើន អាចទៅរំខានដល់ការឡើងរឹង និងប៉ះពាល់ដល់សកម្មភាពរួមភេទផងដែរ។ យ៉ាងណាមិញ ការទទួលទានក្នុងកម្រិតទាប អាចដោះស្រាយបញ្ហានេះទៅវិញ។ ការផឹកស្រាក្នុងកម្រិតទាប ក៏ជួយពង្រឹងដល់សុខភាពទូទៅ និងការពារជំងឺផ្សេងៗផងដែរ។
កំហឹង
កំហឹង អាចធ្វើឲ្យមុខអ្នកឡើងឈាម ប៉ុន្តែ វាមិនមែនជាកន្លែង ដែលត្រូវការសម្រាប់រឿងលើគ្រែនោះទេ គឺថា លិង្គទៅវិញទេ ដែលត្រូវការឈាមបែបនេះ។ វាមិនងាយនឹងឈានដល់ចំណុចកំពូលនោះទេ ប្រសិនបើអ្នកមានការបារម្ភ ឬខឹងនឹងរឿងអ្វីមួយនៅក្នុងចិត្ត។
ទម្ងន់
ការឡើងទម្ងន់ច្រើនពេក អាចប៉ះពាល់សកម្មភាព និងចំណង់ក្នុងការរួមភេទ ហើយវាក៏ធ្វើឲ្យអ្នក មិនទុកចិត្តចំពោះខ្លួនឯងដែរ។ ការធាត់ខ្លាំងពេក អាចកាត់បន្ថយអ័រម៉ូនបុរស testosterone ដែលជាសារធាតុចាំបាច់ សម្រាប់ចំណង់លើគ្រែ និងធ្វើឲ្យលិង្គងើបខ្លាំង។ ការធាត់ខ្លាំងពេក ក៏ធ្វើឲ្យអ្នកប្រឈមមុខ ទៅនឹងជំងឺនានាជាច្រើនផងដែរ ដូចជា ទឹកនោមផ្អែម លើសឈាម និងស្ទះសរសៃឈាម ជាពិសេស គឺសរសៃឈាមទៅកាន់ប្រដាប់ភេទតែម្តង ដែលជាមូលហេតុ ធ្វើឲ្យលិង្គមិនអាចងើបបាន៕